Welcome to visit my blog!>

Wednesday, March 31, 2010

វែបសាយសំរាប់ស្វែងរកការងារធ្វើ

http://bongthom.com/

http://www.cambodiajobpage.com/

www.pelprek.com

www.camhr.com

www.khmerjobs.com

www.camboworks.com

www.hrinc.com

www.everyday.com.kh

www.dap-news.com

www.kohdaily.com

www.ksn-news.com

www.cen.com

www.sinchew-i.com

www.voa.com

Tuesday, March 30, 2010

វែបសាយសំរាប់ផ្ទុកឯកសារ និង កម្មវិធីផ្សេងៗ

Mediafire.com

4shared.com

fotki.com

Box.net

វែបសាយជាភាសារខ្មែរ

សំរាប់លោកអ្នកដែលនិយមតាមដានព័ត៌មានរបស់ប្រទេសកម្ពុជា តាមប្រព័ន្ធអ៊ីធើណែត និងចូលចិត្តស្រាវជ្រាវនៅប្រព័ន្ធអ៊ីនធើណែត សូមចូលទៅកាន់វិបសាយដូចខាងក្រោម៖

វែបស

សំរាប់លោកអ្នកដែលនិយមតាមដានព័ត៌មានរបស់ប្រទេសកម្ពុជា តាមប្រព័ន្ធអ៊ីធើណែត និងចូលចិត្តស្រាវជ្រាវនៅប្រព័ន្ធអ៊ីនធើណែត សូមចូលទៅកាន់វិបសាយដូចខាងក្រោម៖

វែបសាយចំរៀងខ្មែរ

http://www.mediaplayonline.com/

http://kosal.info/

http://khmerplayer.com/

http://khmer4u.net/

http://www.youtube.com/

Friday, March 26, 2010

បណ្ណាល័យ

Thursday, March 25, 2010

តួនាទីបុត្រធីតា

សិក្ខាបទទី១៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញ មានបិតារក្សាមកហើយ និង ចិញ្ចឹមមាតាបិតាវិញ។
កើមមកជាមនុស្ស បើគ្រាន់តែនឹករលឹកដល់ អំពើល្អដែលអ្នកដទៃបានធ្វើមកលើខ្លួន មិនឃើញហើយនោះ ចាំបាច់ធ្វើអ្វីចំពោះសេចក្តីល្អផ្សេងៗទៀត ថាអាចនឹកឃើញដើម្បីសន្សំ កពូនក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ័ជ្រៃអស់ហើយហើរចេញ មិនបែរក្រោយ រឿងនេះ មិនគួរឲ្យតិះដៀលទេ ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើរបៀបហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹករលឹក ដល់គុណដែលអ្នកដទៃមានមាតាបិតាជាដើម បានធ្វើហើយ នូវប្រយោជន៍សុខចម្រើនកើតកើនដល់ខ្លួនណ នោះវាគួរឲ្យតិះដៀល ខ្លាំងណាស់ ព្រោះមនុស្ស យើងមិនមែនជាំសត្វតិរច្ឆានឯណា។
ធ្វើបុណ្យដាក់បាត្រក្រាបសំពះព្រះ នៅវត្តគឺពិតជាល្អមានចិត្តស្មោះសសន្សំគុណធម៌ ក្នុងសន្តានប៉ុន្តែ សូមកុំភ្លេចព្រះ នៅផ្ទះព្រះដ៏មានគុណធ្ងន់ជាព្រះអរហន្ត គឺមាតាបិតា សូមកូនប្រុសស្រី ចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា កុំគប្បីអៀនអន់ កុំឲ្យក្តៅក្រហាយស្តាយ ក្នុងកាលជា ខាងក្រោយ។

សិក្ខាបទទី២៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឲ្យមាតាបិតា ដោយសេចក្តីមិនខ្ជិលច្រអូសឡើយ។
សេចក្តីខ្ជិលជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍គ្រប់យ៉ាង ដូច្នេះបើយើង ខ្ជិលធ្វើការឲ្យអ្នកដ៏ទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯងឡើយ។ សត្វឆ្មាយំទារចំណីចង់ឲ្យ យើងធ្វើសេចក្តីល្អ ជាមួយវាសត្វសុនខចាដើមក៏ដូចគ្នាចំណែកខ្លួន យើងវិញ តើយំទារឲ្យអ្នកណា ធ្វើសេចក្តីល្អឲ្យ?
មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេចក្តីល្អអំពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថាមិនមានអ្នកណា ស្រលាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាង អំពីខ្លួនឯង ការបំរើអ្នកមាន គុណគឺជាសម្បត្តិ ដ៏ប្រពៃជាសេចក្តីល្អមួយដែល អ្នកធ្វើត្រូវបាន ទទួលដោយខ្លួនឯង យ៉ាងពិតប្រាកដ។
ការងារប្រពៃគឺជាព្រះស្ថិតក្នុងសន្តានចិត្តពិត ជាជួយសត្វលោកឲ្យរួចផុតបាបកម្ម និងពៀរវេរា មានផលផុតចាកទុក្ខភ័យសូមកូនប្រុសស្រីរក្សាព្រះក្នុងផ្ទះ និងព្រះក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែស ឡើយ។

សិក្ខាបទទី៣៖

គប្បីរក្សាខ្លួនដោយសីលធម៌ ការរក្សាសីល ជាការធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯង ដោយមិនចាំបាច់ អស់ ទុនឡើយគ្រាន់ តែអាស្រ័យលើស្មារតី ថែទាំខ្លួនសិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ ល្អព្រមដោយការបដិបត្ត ដោយប្រពៃក៏បានសម្រេចផលកម្រៃដ៏ប្រសើរគឺបាន ធ្វើជាមនុស្សល្អម្នាក់ លើកស្ទួយ វង្សត្រកួល ផងប្រទេសជាតិរបស់ខ្លួនផងសង្គមមនុស្សទាំងមូលផង។
កូនប្រុសស្រីទាំងឡាយអ្នកទាំងឡាយកុំខ្លាចសីលឡើយ កុំគិតថាសីល ជារឿងលំបាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេកិលេស ក្នុងចិត្តរបស់កូនទេតើដែលជាសត្រូវ ធ្វើនូវការបៀនដល់កូន នោះចំណែកសីលគឺជាមិត្តល្អគ្រប់ពេល ជាសិរីមង្គលពិតប្រាកដ សូមកូន ពិចារណាផងចុះ។
ការតម្កល់តម្កើងនូវវង្សត្រកូលក៏គឺជាការដែលកូនប្រុសស្រី តម្កល់ខ្លួនឯងឲ្យប្រពៃ ខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ចេះជួយសង្រោះ អ្នកដទៃសាងស្នាដៃ ប្រកបដោយ សីលធម៌។

សិក្ខាបទទី៤៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នក ទទួលនូវ ទ្រព្យមរតក។
មាតាបិតាទោះបីមានទ្រព្យតិចច្រើនប៉ុនណាៗ ក្តីគ្មានអ្វីដេលគួរឲ្យសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយ នឹងអ្នកដទៃប៉ុណ្ណោះឯចំណែកខាងកូនរបស់គាត់វិញ នោះមានប៉ុន្មានទុកឲ្យទាំងអស់ទុកឲ្យដោយ ចិត្តរីករាយកក់ក្តៅជាតីបំផុត ដូច្នេះ ចូរកូន ប្រុស ស្រី កុំគប្បីធ្វើក្តីអស់សង្ឃឹមឲ្យដល់មាតាបិតា ត្រូវខំបដិបត្តិខ្លួនឲ្យរឹងប៊ឹងមាននូវមារយាទល្អ សម្តែងនូវការសមគួរឲ្យជាទីទិកចិត្តដល់មាតាបិតាដាច់ខាត កុំមើលងាយទ្រព្យមរតក ឲ្យសោះ ទោះបីតិចតួចឬមិនប្រណីតយ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅ ដោយមនោស ញ្ចេតនា ដ៏ជ្រាយជ្រៅប្រកបដោយព្រហ្មវិហាធម៌ អាណិត ស្រឡាញ់ និងមេត្តា ដ៏ខ្លាំងក្លា កាយ វិការរឹងប៊ឹងតែចិត្តទន់ភ្លន់ស្រទន់ដូចមេឃស្រទំ ចំពោះបុត្តភ្ងាស្ងួនពិសី។
សូនកូនប្រុសស្រីគប្បីទទួលឲ្យបាននូវមរតកពិសេស គឺព្រហ្មវិហារធម៌ របស់មាតាបិតា ហើយគប្បីពង្រីកចែកឲ្យដល់ជនដទៃ ដោយក្តីមេត្តាករុណាធំទូលាយបន្តិចម្តងៗ។

សិក្ខាបទទី៥៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញត្រូវធ្វើបុណ្យ ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតាដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ។
ទក្ខិណាទានុគឺទានដែលអ្នកធ្វើជឿកកម្មជឿផលហើយ បានធ្វើដល់ទក្ខិណេយ្យបុគ្គល
ទក្ខិណេយ្យបុគ្គលគឹបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូចជាសីលគុណជាដើម ជាបុគ្គលសមគួរ នឹងទទួល នូវទក្ខិណាទានចំណែកពាក្យថាទក្ខិណានុប្បទាន គឹជាអំណោណបុណ្យ បានដល់ ការឧទិ្ទសនូវទកិ្ខណា ទាន ឲ្យដល់អ្នកដែលទៅកាន់បរលោក។
ការធ្វើបុណ្យឪទ្ទិសឪ្យអ្នកដទៃជាសេក្ខីល្អពីរយ៉ាង ម៉្យាងគឺបុណ្យថ្នាក់ទានមានភាព ជាឥស្សរៈ លើកិលេស ម៉្យាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយ មេត្តាឬការដឹងគុណ ចែកបុណ្យ ឪទ្ទិសកុសលអំពើល្អទាំងពីយ៉ាង នេះគឹអ្នកធ្វើបានឧទ្ទិសឲ្យខ្លូនឯងទាំងស្រុងសម្រាប់ជួយខ្លូន ឲ្យរួច អំពើភាពជាមនុស្ស អាក្រក់។
បើកូនចៅបា្រថ្នាពរ គឺរបស់ដែលប្រសើរ សូមកូនចៅបំពេញហេតុបានដល់កុសល ឲ្យសមគួរដល់ ផលទើបអាចទទួលបាន។​

វិបសាយសំខាន់ៗ

Monday, March 22, 2010

អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​នៅ​ទីក្រុង​ភ្នំពេញ ត្អូញត្អែរ​អំពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ ក្នុង​ពេល​ដែល​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង ១​ដុល្លារ​អាមេរិក ក្នុង ១​លីត្រ។

អតិថិជន​ជិះ​ម៉ូតូ​ចេញ​ពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​តូតាល់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៩។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ចាន់ ឌឿន ដែល​រក​ចំណូល​បាន ១០.០០០ ទៅ ១៥.០០០​រៀល ស្មើ​នឹង ៣​ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ បាន​ត្អូញត្អែរ​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​សព្វថ្ងៃ​នេះ​ធ្វើ​ឲ្យ​ជីវភាព​អ្នក​រត់​ម៉ូតូ​ឌុប​ដូច ​រូប​លោក​មាន​ការ​លំបាក។

លោក ចាន់ ឌឿន បាន​ឲ្យ​ដឹង​ថា ៖ «ជួនកាល​គិតគូរ​សាំង​ហើយ ជួនកាល​សល់ ១​ម៉ឺន​អី​ទៅ។ ដល់​ពេល​សាំង​ឡើង​ថ្លៃ ពិបាក​ទាំង​ពី​ក្រុម​គ្រួសារ លុយ​តិច​ពេក​ទៅ ចាក់​សាំង​អស់​តែម្ដង!»។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​មួយ​រូប​ទៀត​ឈ្មោះ ប៊ិន បូរ៉េត ដែល​មាន​កូន​ក្នុង​បន្ទុក ៤​នាក់ មាន​ប្រសាសន៍​ស្រដៀង​គ្នា​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ឈ្មោះ ចាន់ ឌឿន ដែរ ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​រក​ចំណូល​បាន​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​រាល់​ថ្ងៃ​មុខរបរ​រត់ ​អា​ទុកទុក​ហ្នឹង ចង់​ឲ្យ​សាំង​ហ្នឹង​វា​ចុះ​ថោក ប្រហែល​ជា ៣៥០០​(រៀល)​អី បាន​អាច​រកស៊ី​បាន ព្រោះ​អី​ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋកិច្ច​ធ្លាក់​ចុះ»។

ទាក់ទង​នឹង​បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ ម្ចាស់​ស្ថានីយ​ប្រេង Shell នៅ​ស្ទឹង​មានជ័យ ក្រុង​ភ្នំពេញ មួយ​រូប ឈ្មោះ ងិន សារិន ដែល​ទទួល​ប្រេង​ពី​ក្រុមហ៊ុន​ឈ្មោះ TOTAL មក​លក់ មាន​ប្រសាសន៍​កត់​សម្គាល់​ថា បញ្ហា​ប្រេង​កំពុង​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​លោក​ជា​អ្នក​លក់​ក៏​មាន​ក្តី​ព្រួយ​ បារម្ភ​ដែរ។

លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «អ៊ីចឹង​ខ្ញុំ​ក៏​មិន​ដឹង​មាន​អ្វី​ ដើម្បី​ជួយ​ឲ្យ​ចុះ​បាន​ទេ រឿង​នេះ​នៅ​លើ​ក្រុមហ៊ុន​ទាំង​អស់។ យើង​អ្នក​លក់ យើង​លក់​តាម​តម្លៃ​របស់​ក្រុមហ៊ុន ដែល​គេ​កំណត់​ឲ្យ​យើង។ សាំង​ធម្មតា ៤.៣៥០​(រៀល) ហើយ​ស៊ុបពែរ ៤.៥៥០ ម៉ាស៊ូត ៣.៨០០»។

ទាំង​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​សំណូមពរ​ដូច​គ្នា​ថា ចំពោះ​តម្លៃ​ប្រេង​សាំង​ធម្មតា​គួរ​មាន​តម្លៃ​ត្រឹម ៣.៥០០​រៀល​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ ​អី​រាល់​ថ្ងៃ​ខ្ញុំ​រកស៊ី​មួយ​ថ្ងៃ​ជួនកាល ២០.០០០​(រៀល) ២៥.០០០​អី គ្រាន់តែ​ដោះស្រាយ​ជីវភាព​មិន​គ្រាន់​ផង នៅ​មិន​ទាន់​ផាត់​ប្រេង​ផាត់​អី​ផង ផាត់​ប្រេង​អី​នៅ​សល់ ១៥.០០០​អី។ ចាក់​ពី​មុន​ប្រហែល ៣.៥០០ ឥឡូវ ៤.៤០០។ ៣.៥០០ អាច​មាន​លទ្ធភាព​បាន។ ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ដោះស្រាយ​ឲ្យ​សាំង​សល់​តែ ៣.៥០០ បាន​រក​ស៊ី​បាន ព្រោះ​ឥឡូវ​ប្រជាជន​ក្រ​ណាស់»។

លោក ប៊ិន បូរ៉េត បញ្ចេញ​ក្តី​ព្រួយ​បារម្ភ​ថា មុខរបរ​រត់​រ៉ឺម៉ក​កង់​បី​អាច​នឹង​ដួល​រលំ ហើយ​ជីវភាព​របស់​លោក​នឹង​រឹត​តែ​ពិបាក ប្រសិន​បើ​ប្រេង​សាំង​នឹង​បន្ត​ឡើង​ថ្លៃ​ត​ទៅ​ទៀត។

ម្ចាស់​ស្ថានីយ​ប្រេង Petronas នៅ​ជិត​ស្ថានទូត​ចិន​ឈ្មោះ យ៉ែម ផានណា និង​ប្រធាន​ស្ថានីយ​ប្រេង តេលា នៅ​ទួល​ទំពូង ឈ្មោះ ជា សុធានី បាន​ថ្លែង​បញ្ជាក់​ដូច​គ្នា​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ​គឺ​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​អន្តរជាតិ​ឡើង​ថ្លៃ​ ដែរ៕
Resource by rfa.org

អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​ត្អូញត្អែរ​ពី​បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ

អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​នៅ​ទីក្រុង​ភ្នំពេញ ត្អូញត្អែរ​អំពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ ក្នុង​ពេល​ដែល​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង ១​ដុល្លារ​អាមេរិក ក្នុង ១​លីត្រ។

RFA Photo/Mean Riddh

អតិថិជន​ជិះ​ម៉ូតូ​ចេញ​ពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​តូតាល់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៩។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ចាន់ ឌឿន ដែល​រក​ចំណូល​បាន ១០.០០០ ទៅ ១៥.០០០​រៀល ស្មើ​នឹង ៣​ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ បាន​ត្អូញត្អែរ​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​សព្វថ្ងៃ​នេះ​ធ្វើ​ឲ្យ​ជីវភាព​អ្នក​រត់​ម៉ូតូ​ឌុប​ដូច ​រូប​លោក​មាន​ការ​លំបាក។

លោក ចាន់ ឌឿន បាន​ឲ្យ​ដឹង​ថា ៖ «ជួនកាល​គិតគូរ​សាំង​ហើយ ជួនកាល​សល់ ១​ម៉ឺន​អី​ទៅ។ ដល់​ពេល​សាំង​ឡើង​ថ្លៃ ពិបាក​ទាំង​ពី​ក្រុម​គ្រួសារ លុយ​តិច​ពេក​ទៅ ចាក់​សាំង​អស់​តែម្ដង!»។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ​មួយ​រូប​ទៀត​ឈ្មោះ ប៊ិន បូរ៉េត ដែល​មាន​កូន​ក្នុង​បន្ទុក ៤​នាក់ មាន​ប្រសាសន៍​ស្រដៀង​គ្នា​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ឈ្មោះ ចាន់ ឌឿន ដែរ ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​រក​ចំណូល​បាន​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​រាល់​ថ្ងៃ​មុខរបរ​រត់ ​អា​ទុកទុក​ហ្នឹង ចង់​ឲ្យ​សាំង​ហ្នឹង​វា​ចុះ​ថោក ប្រហែល​ជា ៣៥០០​(រៀល)​អី បាន​អាច​រកស៊ី​បាន ព្រោះ​អី​ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋកិច្ច​ធ្លាក់​ចុះ»។

ទាក់ទង​នឹង​បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ ម្ចាស់​ស្ថានីយ​ប្រេង Shell នៅ​ស្ទឹង​មានជ័យ ក្រុង​ភ្នំពេញ មួយ​រូប ឈ្មោះ ងិន សារិន ដែល​ទទួល​ប្រេង​ពី​ក្រុមហ៊ុន​ឈ្មោះ TOTAL មក​លក់ មាន​ប្រសាសន៍​កត់​សម្គាល់​ថា បញ្ហា​ប្រេង​កំពុង​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​លោក​ជា​អ្នក​លក់​ក៏​មាន​ក្តី​ព្រួយ​ បារម្ភ​ដែរ។

លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «អ៊ីចឹង​ខ្ញុំ​ក៏​មិន​ដឹង​មាន​អ្វី​ ដើម្បី​ជួយ​ឲ្យ​ចុះ​បាន​ទេ រឿង​នេះ​នៅ​លើ​ក្រុមហ៊ុន​ទាំង​អស់។ យើង​អ្នក​លក់ យើង​លក់​តាម​តម្លៃ​របស់​ក្រុមហ៊ុន ដែល​គេ​កំណត់​ឲ្យ​យើង។ សាំង​ធម្មតា ៤.៣៥០​(រៀល) ហើយ​ស៊ុបពែរ ៤.៥៥០ ម៉ាស៊ូត ៣.៨០០»។

ទាំង​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​សំណូមពរ​ដូច​គ្នា​ថា ចំពោះ​តម្លៃ​ប្រេង​សាំង​ធម្មតា​គួរ​មាន​តម្លៃ​ត្រឹម ៣.៥០០​រៀល​ប៉ុណ្ណោះ។

លោក ប៊ិន បូរ៉េត អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដឹក​អ្នក​ដំណើរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ ​អី​រាល់​ថ្ងៃ​ខ្ញុំ​រកស៊ី​មួយ​ថ្ងៃ​ជួនកាល ២០.០០០​(រៀល) ២៥.០០០​អី គ្រាន់តែ​ដោះស្រាយ​ជីវភាព​មិន​គ្រាន់​ផង នៅ​មិន​ទាន់​ផាត់​ប្រេង​ផាត់​អី​ផង ផាត់​ប្រេង​អី​នៅ​សល់ ១៥.០០០​អី។ ចាក់​ពី​មុន​ប្រហែល ៣.៥០០ ឥឡូវ ៤.៤០០។ ៣.៥០០ អាច​មាន​លទ្ធភាព​បាន។ ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ដោះស្រាយ​ឲ្យ​សាំង​សល់​តែ ៣.៥០០ បាន​រក​ស៊ី​បាន ព្រោះ​ឥឡូវ​ប្រជាជន​ក្រ​ណាស់»។

លោក ប៊ិន បូរ៉េត បញ្ចេញ​ក្តី​ព្រួយ​បារម្ភ​ថា មុខរបរ​រត់​រ៉ឺម៉ក​កង់​បី​អាច​នឹង​ដួល​រលំ ហើយ​ជីវភាព​របស់​លោក​នឹង​រឹត​តែ​ពិបាក ប្រសិន​បើ​ប្រេង​សាំង​នឹង​បន្ត​ឡើង​ថ្លៃ​ត​ទៅ​ទៀត។

ម្ចាស់​ស្ថានីយ​ប្រេង Petronas នៅ​ជិត​ស្ថានទូត​ចិន​ឈ្មោះ យ៉ែម ផានណា និង​ប្រធាន​ស្ថានីយ​ប្រេង តេលា នៅ​ទួល​ទំពូង ឈ្មោះ ជា សុធានី បាន​ថ្លែង​បញ្ជាក់​ដូច​គ្នា​ថា បញ្ហា​ប្រេង​ឡើង​ថ្លៃ​នេះ​គឺ​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​អន្តរជាតិ​ឡើង​ថ្លៃ​ ដែរ៕
Resource by rfa.org

Thursday, March 18, 2010

Application For Window

APP

*** UltraISO Premium v9.3.3.2685.zip
--------------------------------------
*** UltraISO.9.5.zip
--------------------------------------
*** KhmerUnicodeTyping1.6.0
--------------------------------------
*** Media Player Classic Home Cinema
--------------------------------------
*** Khmer Unicode Installer 2.0.1
--------------------------------------
*** Format Factory

Thursday, March 11, 2010

ជីវិតយុវវ័យ

យុវវ័យបច្ចុប្បន្នចូលចិត្តជក់បារី និងផឹកស្រា ព្រាះពួកគេគិតថាធ្វើឲ្យទាន់សម័យ។ ប៉ុន្តែពួកគេ មិនគិតដល់ចំនុចអាក្រក់ដែលពួកគេទទួលបាននៅថ្ងៃខាងមុខទេ ដូចជាការជក់បារីធ្វើឲ្យប៉ះពាស់ដល់សុខភាពជាខ្លាំង ជាពិសេស មិនអាចដកដង្ហើម ដោយប្រក្រតី។ ការផឹកស្រា មានការខ្សោយខាងផ្លូវភេទជាមិនខាន។ បច្ចុប្បន្នវាហាក់ដូចជាគ្មានអ្វីដែលសប្បាយរីករាយ សំរាប់យុវវ័យក្រៅពីការផឹកស្រាទេ។ នៅពេលដែលបានផឹកស្រាស្រវឹងហើយ ពួកគេមានការសប្បាយរីករាយជាខ្លាំង ដែលយុវវ័យ គ្រប់រូបត្រូវាការវា។ ហេតុអ្វីបានជាអ្នកបិទបាំងមុខរបស់អ្នក នៅពេលដែលអ្នកមានភាពឯកោ មានអារម្មណ៍ ក្រៀមក្រំ និងមានអារម្មណ៍ថាមិនហានទទួលស្គាល់ការពិត។ ពេលខ្លះយើងចង់ឲ្យ ជីវិតមានតំលៃ។ នៅពេលដែលជីវិតរបស់យើងបានចាប់កំណើត យើងនិងមានការអផ្សុក នឿយហត់ និងមានទុក្ខព្រួយ។ នៅពេលភ្លាមៗនោះ យើងនឹងសួរខ្លួនរបស់យើងថាៈ ហេតុអ្វីបានជាខ្ញុំធ្វើវា? ខ្ញុំមិនគួរធ្វើវាសោះ! តើអ្វីដែលធ្វើឲ្យកំហុសខ្ញុំមានការប្រសើរឡើងវិញ? សូមយុវវ័យទាំងអស់ត្រូវចេះស្រលាញ់ខ្លួនរបស់អ្នក!
ពីព្រោះអ្នកមិនយល់ នៅពេលដែលមានមនុស្សអោយតំលៃអ្នក បន្ទាប់មកខ្ញុំនិង និយាយផ្ទុយពីអ្នកៈ ហេ! មិត្តភក្តិ ផឹកស្រាឲ្យបានច្រើន ប្រសិនអ្នកបាត់បង់ ម្ចាស់ការលើខ្លួន របស់អ្នក រឿងរ៉ាវដែលអាក្រក់ៗនឹងចាកចេញពីជីវិត របស់អ្នកជាមិនខាន។ មានចំណង់ផ្លូវភេទតាមដែលអ្នកត្រូវការ! ធ្វើឲ្យទាន់សម័យ! ខ្ញុំមានយោបល់ខ្លះ វាមិនអាចធ្វើឲ្យអ្នកមានសមត្ថភាពគ្រប់គ្រាន់ខាងផ្លូវភេទនោះទេ និងមានបញ្ហា ខាងផ្លូវភេទទៀតផង! ប្រសិនបើអ្នកមានផ្ទៃពោះវិញ គ្មានបញ្ហាទេ វាជាការទាន់សម័យ។
អ្នកគួរតែស្វែងរកសារជាទូទៅនៃវិធីដែលក្លាយជា បុរសឫនារីល្អមានអាកប្បកិរិយាល្អ ប្រកបដោយជីវិតថ្លៃថ្នូរ។ ប៉ុន្តែអ្នកនៅតែបន្តធ្វើអ្វីដែលអ្នកចង់ធ្វើ។

អ្នកញញឹមហើយនិយាយថាៈ នេះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ខ្ញុំមានរឿងជាច្រើន ដែលស្ថិតនៅក្រោមការដឹកនាំដ៏ល្អរបស់ឪពុកម្តាយ និងសាច់ញាត្តិរបស់ខ្ញុំ ប៉ុន្តែអ្នក ប្រហែលជាមិនធ្លាប់គិតឡើយ។ អ្នកគិតថាពួកគាត់ធ្វើឲ្យរំខានដល់អ្នក! និងពូកគាត់មិន យល់ពីយុវវ័យសម័យបច្ចុប្បន្ន។

នៅពេលដែលអ្នកជួបនូវបញ្ហាទើបគិតថាពួកគាត់ជាអ្នកត្រូវ ប៉ុន្តែហួសពេលទៅហើយ។

ហេ!​ យុវវ័យទាំងអស់! អត្តបទនេះសំរាប់អ្នក! កុំរត់គេចពីការពិតឲ្យសោះ! ត្រូវយល់អ្វី ដែលជាការពិតៈ ចេះស្រលាញ់ខ្លួនរបស់អ្នក! ថែរក្សាខ្លួនរបស់អ្នកឲ្យបានល្អ! ចេះឲ្យតំលៃលើខ្លួនរបស់អ្នក! កុំធ្វើឲ្យខ្លួនជីវិតរបស់របស់អ្នកធ្លាក់ទៅក្នុងភាពស្តាយក្រាយ។
វាពិតជាមានសារៈសំខាន់ណាស់គឺរស់ដើម្បីភាពសប្បាយរីករាយជារៀងរហូត។

Wednesday, March 10, 2010

ការអប់រំ


យុវជនជាច្រើននៅក្នុងប្រទេសរបស់យើងចង់ចូលសាលារៀនណាស់។​ ពួកគេសុបិស្តថានឹងមានអនាគត់ល្អ​​ និងមានលុយច្រើន។​ ក្នុងសម័យទំនើបរបស់ពួកយើងនេះ​ប្រទេសកម្ពុជាមានការរីកចំរើនជាខ្លាំង។​ កាលពីមុនវាពិបាកខ្លាំងណាស់ក្នុងការចូលរៀននៅមហាវិទ្យាល័យ​។​ នៅពេល យុជនជាច្រើន​ទៅសិក្សាបាន ប្រសើរ ជាងមុន។ ជាការពិតណាស់សិស្សានុសិស្សនៅសាលាដូន បូស្កូរបស់យើងនេះ ដែលពួកគេ​រៀនផ្នែកបច្ចេកទេស ពីព្រោះតែគ្រួសាររបស់ពួក​គេមិនមានថវិការ គ្រប់គ្រាន់ សំរាប់បញ្ជូនកូនអោយទៅរៀននៅមហាវិទ្យាល័យ រឺសាលាដទៃទៀត។​ ប៉ុន្តែនៅថ្ងៃអនាគត​ នៅពេលពួកគេអាចទទួលការងារធ្វើបានល្អនោះ​ពួកគេត្រូវរៀនជំនាញពិតប្រាកដមួយ។​
ក្នុងសម័យទំនើបនេះយុវជនកម្ពុជាជាច្រើនចង់រៀនផ្នែក​ រដ្ឋបាល​ សេដ្ឋកិច្ច ភាសាអង់គ្លេស គណនីយករ គ្រប់គ្រងសណ្ឋាគារ​ និងផ្នែកទេសចរណ៍។​
ពួកគេនឹងមានវិជ្ជាជីវះដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន។ បញ្ហាគឺថាជារៀងរាល់ឆ្នាំ មានយុវជនជាច្រើនដែលចង់រៀននូវជំនាញដូចៗគ្នា​ ព្រមទាំង​នៅពេលដែល​គេចាប់យកវិជ្ជាជីវះ រឺជំនាញដូចគ្នានោះ​ពួកគេនិងមិនមានការងារធ្វើទេ។
វិជ្ជាជីវះទាំងនោះវាពេញនិយមពីព្រោះតែប្រទេសអភិវឌ្ឍន៍។​ នៅបច្ចុប្បន្ននេះឃើញថាគេកំពុងតែត្រូវការអ្នកគ្រប់គ្រងល្អ អ្នកជំនាញអជីវកម្ម គ្រប់គ្រងសណ្ឋាគារ​ អ្នកនាំផ្លូវ ទេសចរណ៍​ និងមនុស្សដែលអាចនិយាយភាសាអង់គ្លេសជាមួយជនបរទេសបាន។ ប៉ុន្តែនៅថ្ងៃអានាគតប្រទេសកម្ពុជាត្រូងការអ្នកមានទេពកោសល្យជាច្រើន ទៀតដូចជា: អ្នកសង្គមវិទ្យា គ្រូបង្រៀន (ឥលូវគេត្រូវការច្រើន)​ គ្រូពេទ្យ អ្នកច្បាប់ អ្នកការសែត អ្នកគូរប្លង់ អ្នកធ្វើការងារសង្គម ។ល។

នៅពេលប្រទេសកម្ពុជាបានអភិវឌ្ឍន៍ល្អបំផុតនោះប្រហែលជាមិនត្រូវការប្រើ

ភាសារអង់គ្លេស​ រឺ ក៏អ្នកគ្រប់គ្រងការងាររដ្ឋបាលនោះទៀតទេ បន្ទាប់មកអ្វីដែល នឹងកើតឡើងជាមួយយុវជនជាច្រើនត្រឹមតែរៀនភាសាអង់គ្លេស និងអ្នកគ្រប់់គ្រងការងាររដ្ឋបាល។ យើងត្រូវតែគិតពីមធ្យោបាយផ្សេងថ្មីទៀត​ សំរាប់ប្រទេសរបស់យើង។​ ចំពោះយុវជនកាតូលិកខ្មែរ យើងមានជំរើសមួយដែរគឺ ព្រះយេស៊ូគ្រិស្ត។​ យើងស្គាល់ថាមិនមែនជាជនបរទេសនៅក្នុងប្រទេសរបស់យើងទេ។ ប្រសិនបើព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង្កើត ពិភពលោកទាំងមូល​ តើយើងត្រូវហៅថាដូចម្តេច បើគាត់ជាជនបរទេសម្នាក់? ម៉្យាងវិញទៀត ដំបូងឡើយ​សាសានគ្រិស្តបានចូលមកប្រទេសកម្ពុជាយើង ជាង៤៥០ឆ្នាំកន្លងទៅហើយ។​
តើយើងដោះស្រាយនូវបញ្ហាអ្វីខ្លះសំរាប់យុវជនខ្មែរ នៅក្នុងប្រទេសកម្ពុជាយើង? បេសកម្មរបស់យើងគឺ ការប្រកាសដំណឹងល្អ និងសេចក្តីស្រលាញ់ របស់ព្រះជាម្ចាស់សំរាប់មនុស្សគ្រប់គ្នា។​ យើងត្រូវតែសាបព្រោះ សន្តិភាព យុត្តិធម៌ ការទំនាក់ទំនង អត់អោនអោយគ្នាទៅវិញទៅមក មានអំនត់អត់ធន និង ប្រាជ្ញាឈ្លាសវៃ។

យើងមានគំរូមួយនៃសាសនាគ្រិស្តគឺ លោកឪពុក បូស្កូ។​ គាត់ជាលោកឪពុកកាតូលិក ដែលគាត់មានការបារម្មណ៍ទៅលើយុវជនជាខ្លាំង នៅក្នុងប្រទេសរបស់ គាត់គឺ អ៊ីតាលី ហើយុវជននៅក្នុងពិភពលោក ជាពិសេសយុវជនក្រីក្រ។

ប្រហែលជាព្រះយេស៊ូ និង ត្រាសហៅអ្នកតំណាងលោកឪពុក បូស្កូថ្មី ក្នុងចំនោមយុវជនកម្ពុជាយើងសព្វថ្ងៃនេះ។​ ព្រះយេស៊ូមិនមែនជាអ្នកដឹកនាំមួយដ៏ធំ ដែលមាន លុយច្រើននៅធានាគានោះទេ។ គាត់ជាជីវិត​ និងជាមាគ៌ានៃសេចក្តីពិត។​គាត់អាចជាមានជំរើស​ មួយដ៏អស្ចារ្យសំរាប់ជីវិតរបស់អ្នក។​ នៅពេលដែលប្រទេស កម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ​ មនុស្សគ្រប់ទីកន្លែងទាំងអស់និងមានសុភង្គល ប្រហែលជាមិនត្រូវការអ្នកគ្រប់គ្រង រដ្ឋបាលច្រើនណាស់ណាទេ មនុស្សនិយាយភាសាអង់គ្លេស គណីយករ អ្នកនាំភ្ញៀវទេសចរណ៍​ ប៉ុន្តែអ្វីដែលយើងត្រូវការពិតប្រាកដនោះគឺ អ្នកបួសជា បូជាចារ្យ រឺអ្នកបួសកាតូលិ បងប្រុស បងស្រី បានបញ្ជាក់ពីការសិក្សាជាជនជាតិកម្ពុជាថ្មីថែមទៀត។
វាជាសេចក្តីស្រលាញ់ ដោយមិនមានលុយ តែវារួមជាមួយគ្នាទាំងអស់។​

Friday, March 5, 2010

ខ្យល់កខ្វក់

ដោយ Graig Gerard

នៅពេលខ្ញុំមកដល់ទីក្រុងភ្នំពេញ​ជាលើក​ដំបូង ខ្ញុំមាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំងនឹង​ចំនួ​នវេជ្ជ​បណ្ឌិត ហើយ​និង​គិលានុបដ្ឋាក គិលានុប​ដ្ឋាយិកា ដែល​បើកបរ​ក្នុងទីក្រុង​ទាំង​មូល។ តែក្រោយ​ពីជិះរ៉ឺម៉ក​តុកតុក​ប៉ុន្មាន​ដងមក ខ្ញុំចាប់​ដឹងពី​ភាពល្អប្រសើរ​នៃម៉ាស​ពេទ្យវះ​កាត់ សំរាប់​ធ្វើដំណើរ។ វាការ​ពារមនុស្ស​ពីការបំពុល​បរិយា​កាស។ តើវា​ការពារ​បានមែន​ឬ?

បើយោងតាមទស្សនាវដ្តី Time Magazine “ម៉ាស​ពេទ្យវះ​កាត់មិន​អាចការ​ពារ​បាន​នូវ​លំអង​​តូចៗ​និង​ឧស្ម័ន្ម ដូចជា​នីត្រូហ្សែន​ឌីអុកស៊ីដ ដែល​អាចបណ្តាល​អោយមាន​ការប៉ះ​ពាល់ធ្ងន់​ធ្ងរមក​លើខ្លួន​​យើង។” ជាជាង​ការជៀស​វាងការ​បំពុល យើងគួរ​យកចិត្ត​ទុកដាក់​កាត់បន្ថយ​វាវិញ។ បើយោង​តាម​របាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​បរិស្ថាន “ការ​ផលិត​ថាមពល​អគ្គិសនីបង្ករ​អោយមាន​ការពុល​ច្រើនជាង​ឧស្សាហកម្ម​ណា​មួយ​ ដទៃ​ទៀត​ទាំងអស់ នៅ​សហរដ្ឋ​អាមេរិក។” ខាងក្រោម​នេះគឺជា​បញ្ជីដែល​មានការ​កែប្រែខ្លះ នៃ​មតិ​ស្នើ​ឡើងនៅ​ក្នុងគេហ​ទំព័ររបស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន ស្តីពី​វិធីកាត់​បន្ថយ​ការបំពុល​បរិយាកាស។

ការចេះ​ក្នុងការ​បើកបរ

* ជិះកង់ ស៊ីក្លូ ឬដើរ ពេល​ណាអាច​ធ្វើបាន។ អ្នកមិន​ត្រឹមតែ​កាត់បន្ថយ​ការបំពុល​តែប៉ុណ្ណោះ​ទេ តែអ្នក​នឹងមាន​សុខភាព​ល្អផង។
* ជ្រើសរើសផ្លូវធ្វើដំណើរ​អោយ​បានត្រឹម​ត្រូវ។ ចូរ​សន្សំ​សាំង និងកាត់​បន្ថយ​ការបំពុល​បរិយា​កាស។
* កង់ឡាន​ត្រូវមាន​ខ្យល់​គ្រប់ ហើយ​រត់ត្រង់​​គ្នា។
* នៅតំបន់មានអាកាសធាតុ​ក្តៅ ចូរចាក់​ប្រេង​ក្នុងធុង​នៅពេល​ព្រឹកព្រលឹម​ដែលជា​ពេល​ត្រជាក់ ដើម្បី​កាត់​បន្ថយ​រំហួត។ ជៀស​វាងការ​ហៀរ​ប្រេង ហើយ​កុំ​ “ចាក់​អោយ​ពេញ​ហៀរ”។ បិទ​គ្របធុង​វិញ​អោយ​ជិត។
* ជៀសវាងបើក​ឡាន​រង់ចាំ​ជាជួរ​យូរ។ ឧទាហរណ៍ នៅ​អាហារ​ដ្ឋានម្ហូប​ឆ្អិន​ស្រាប់ ឬធនា​គារ។ ចូរ​ចត​ឡាន ហើយ​ដើរ​ចូល។
* ត្រូវថ្លឹងម៉ាស៊ីននិង​ត្រួត​ពិនិត្យ ថែ​ទាំឡាន​អោយបាន​ទៀង​ទាត់ (ពិសេស​ប៊ូស៊ី)។
ចូរប្រើប្រេងម៉ាស៊ីនដែលសន្សំថាមពល។
* ចូរសុំប្រធានរបស់អ្នក​ដើម្បី​ធ្វើការ​តាមម៉ោង​ដែល​ មានការ​ប្រែប្រួល​បាន ឬសុំ​ធ្វើការ​ពីផ្ទះ​ទៅ​ (ដោយ​តភ្ជាប់បណ្តាញ​កុំព្យូទ័រ​ពីកន្លែង​ធ្វើការ​មកផ្ទះ)
* ចូរកាត់បន្ថយការ​ធ្វើដំណើរ​មិនចាំ​បាច់។ ចូរចូល​រួមប្រជុំ​តាមរយៈ​ទូរស័ព្ទ​មានវីដេអូ​ឃើញរូប ជា​ជាង​ជិះយន្ត​ហោះទៅ​ចូលរួម បើសិន​ជាអាច​ធ្វើ​បាន។
* ចូរនាំគ្នាជិះឡានជាមួយ​គ្នាទៅ​ធ្វើការ។

នៅផ្ទះ

* សន្សំថាមពល៖ ចូរបិទ​គ្រឿង​ប្រដាប់​ប្រើអគ្គិសនី​និងភ្លើង ពេល​អ្នកចេញ​ពីបន្ទប់។
* ចូរដាំដើមឈើជំរុះ​ស្លឹក​តាម​រដូវ នៅ​ជុំវិញ​ផ្ទះ ដើម្បី​ផ្តល់ម្លប់​នៅ​រដូវ​ក្តៅ និង​អោយ​មានពន្លឺ​​នៅ​រដូវ​រងា។
* ចូរទិញភ្លើងអគ្គិសនីដែល​ផលិត​ដោយ​មិនប៉ះ​ពាល់​បរិស្ថាន​ច្រើន។
* ចូរភ្ជាប់ភ្លើងប្រើក្រៅផ្ទះទៅនឹង​ប្រដាប់​បិទភ្លើង​តាម​ម៉ោង​កំណត់ ឬចូរ​ប្រើ​ថាមពល​ព្រះ​អាទិត្យ។
* ចូរបោកគក់ខោអាវ​ដោយ​ប្រើទឹក​ក្តៅឧណ្ហៗ​ឬទឹក​ត្រជាក់ ជា​ជាងទឹក​ក្តៅ​ខ្លាំង។
* ចូរបន្ថយទែម៉ូស្តាត​នៃធុង​កំដៅទឹក​អោយ​នៅត្រឹម ១២០ ហ្វារិន​ហៃបាន​ហើយ។
* ឈប់ជក់បារី។ យ៉ាង​ហោយ​ណាស់ ចូរកុំ​ជក់នៅ​ក្នុងផ្ទះ ពិសេស​បើមាន​ក្មេង។ បើអ្នក​ឬភ្ញៀវ​របស់​អ្នក​ត្រូវជក់ ត្រូវជក់​នៅ​ក្រៅផ្ទះ។

ត្រូវចេះក្នុងការទិញរបស់

* ចូរទិញផលិតផលដែល​ជួយរក្សា​ថាមពល ដូចជា​គ្រឿង​ប្រដាប់​ប្រើអគ្គិសនី​និងអំពូល​ភ្លើង​ ដែល​សន្សំ​ថាមពល។ ផលិត​ផលដែល​មិនសូវ​នាំអោយ​មានការ​ប៉ះពាល់​បរិស្ថាន​ខ្លាំង។
* ចូរជ្រើសរើស​រថយន្ត​ដែលនាំ​អោយ​មានកំរិត​បំពុល​បរិយាកាស​តិច ។​ ចូរមើល​គេហ​ទំព័រ www.esp.gov/greenvehicles ។
* ចូរជ្រើសរើសផលិត​ផលដែល​មានការ​វេចខ្ចប់​តិច និងអាច​យកមក​ប្រើឡើង​វិញបាន។
* ចូរដើរទិញ​ឥវ៉ាន់ដោយ​ប្រើថង់​ក្រណាត់ ជា​ជាងថង់​ក្រដាស​ឬប្លាស្ទិក។
ចូរទិញថ្មពិលដែលអាចសាក​វិញ​បាន សំរាប់​របស់​ដែល​ប្រើញឹក​ញាប់។

ទោះបីជានៅប្រទេសកម្ពុជា គេមិនអាច​ធ្វើបាន​ទាំងអស់​ដូចខាង​លើនេះ​ក្តី តែការ​កែប្រែ​ទំលាប់​របស់​យើង ជាគំនិត​មួយ​ក្នុងពេល​មួយ នឹងផ្តល់​ផល​ច្រើន នៅទី​បំផុត ហើយ​ជួយ​បណ្តុះ​ទស្សនៈ​ស្រឡាញ់​​បរិស្ថាន សំរាប់​បង្រៀន​ដល់កូន​របស់​យើង។ បើយើង​អាចធ្វើ​អោយមាន​ការផ្លាស់​ប្តូរច្រើន​នៅពេល​នេះ នោះ ៣០​ ឆ្នាំ ទៅ​មុខ នៅពេល​គេត្រឡប់​មកប្រទេស​កម្ពុជាវិ​ញ គេនឹង​លែងឃើញ​មនុស្ស​ពាក់ម៉ាស​ពេទ្យវះ​កាត់នៅ​តាម​ផ្លូវទៀត​ហើយ។

resource of http://khmer.cambodia.usembassy.gov

ឯកអគ្គរដ្ឋទូត​ទស្សនា​នាវា​ កងទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​ចូលចត​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម

ខេត្ត​ព្រះ​សីហនុ
ថ្ងៃទី ២១ ខែ​កក្កដា ឆ្នាំ​២០០៩

នៅ​ថ្ងៃទី ២១ ខែ​កក្កដា លោកស្រី​ឯកអគ្គរដ្ឋទូត Carol A. Rodley បាន​ជួប​ជាមួយ​នឹង​ឧត្តមនាវី​ទោ អ៊ុក សីហា មេ​បញ្ជាការ​ប្រចាំ​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម និង​ជា​មេ​បញ្ជាការ​រង​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា នៅ​ពេល​លោកស្រី​បាន​ទៅ​ទស្សនា​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មួយ ដែល​បាន​ចូល​ចត សំរាប់​សកម្មភាព​ហ្វឹកហ្វឺន​ជា​បន្ត រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើង​ទឺក​សហរដ្ឋ​អាមេរិក នៅ​មូលដ្ឋាន​ជើង​ទឹក​រាម នៃ​ខេត្ត​ព្រះ​សីហនុ​។

ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ឧត្តមនាវីទោ អ៊ុក សីហា ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក ហើយ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ខិតខំ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ក្នុង​ការ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​របស់​ប្រទេស​។

លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា លោកស្រី​មាន​ការ​ពេញចិត្ត​ចំពោះ​ការ​ហ្វឹកហ្វឺន​ដែល​កំពុង​ដំណើរការ រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ។ “​ការ​ហ្វឹកហ្វឺន​នេះ​នឹង​ជំរុញ​ដល់​ការ​ថែ​រក្សា​សន្តិភាព និង​ស្ថេរភាព​។ វា​មិន​មែន​ជា​ការ​ហ្វឹកហ្វឺន​ដែល​ផ្តល់​ប្រយោជន៍​តែ​ចំពោះ​កងទ័ព​ជើង​ទឹក​ កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ប្រយោជន៍​ដល់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​រៀន​ពី​វិធី​ប្រតិបត្តិការ​នៅ​ក្នុង​ បរិយាកាស​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ពី​នេះ​។​”

លោក​ឧត្តមនាវី​ទោ អ៊ុក សីហា បាន​យល់​ស្រប ហើយ​បាន​មាន​ប្រសាសន៍​ថា “​ការ​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់​ទាំង​នេះ​មាន​សារៈសំខាន់​ដល់​ការ​កសាង​ សមត្ថភាព និង​ការ​ទទួល​បាន​បទពិសោធន៍​បច្ចេកទេស​។​”

បន្ទាប់​ពី​បាន​ថ្លែង​ទៅកាន់​កងទ័ព​ជើង​ទឹក​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ទស្សនា​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម ជាមួយ​លោក​ឧត្តមនាវី​ទោ សីហា​។

នៅ​ពេល​នេះ ក្រុម​អ្នក​មុជ​ទឹក​និង​ក្រុម​បុគ្គលិក​ជាង​នៃ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​ អាមេរិក​កំពុង​ចូល​ចត​នៅ​មូលដ្ឋាន​ជើង​ទឺក​រាម សំរាប់​ការ​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់ ដែល​រួម​មាន​ការ​មុជ​ទឹក ការ​ហ្វឹកហ្វឺន​លើ​ការ​ជួយ​សង្រ្គោះ និង​រោង​ជាង​ជួសជុល​នាវា ដឹកនាំ​ដោយ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។

resource of http://khmer.cambodia.usembassy.gov

ការយល់ដឹងយុវវ័យបច្ចុប្បន្ន

របៀបដែលធ្វើឲ្យយុវជនមានការលូតលាស់ អាស្រ័លលើប្រភេទនៃគ្រូសាររបស់គេ ទំនៀមទំលាប់ អាកប្បកិរិយានិងវិធីនៃការគិត។ ប៉ុន្តែឪពុកម្តាយជាទទួលខុសត្រួវនិងជាអ្នកតំរង់ទិសដៅ។

ការផ្លាស់ប្តូពីមួយជំនាន់ទៅមួយជំនាន់ បានបង្កើតនូវបញ្ហាថ្មីៗនៅក្នុងសង្គម។ពេលខ្លះ ពួកគេទាំងនោះ ក្លាយជាក្មេងមិនស្តាប់បង្គាប់ និងពួកគេមានបំណងចង់សំលាប់ខ្លួនឯង។

វាជាការពិតណាស់ឪពុកម្តាយជាច្រើន នៅសត្សវត្សទី២១នេះចង់ឲ្យខ្លួនរបស់គេនៅក្មេងជារៀងរហូត។ ដូច្នោះហើយ ពួកគេចង់មានភាពស្មើរគ្នានិងកូនរបស់ពួកគេ។

ឪពុកម្តាយមិនដឹងពីរបៀបគ្រប់គ្រងទៅលើកូនរបស់ពួកគេទេ។

នៅពេលក្មេងៗ មិនទាន់មានអារម្មណ៍ថាខ្លួនរបស់គេមានអំណាចនៅក្នុងផ្ទះរបស់គាត់ គាត់ព្យាយាម ដឹកនាំ នៃវិធីដែលមិនល្អនៅក្នុងផ្ទះ។

មនុស្សវ័យក្មេងជាច្រើនព្យាយាមនិយាយទៅកាន់ឪពុកម្តាយរបស់ពួកគេ ប៉ុន្តែពួកគេមានអារម្មណ៍ថា មិនអាចទទួលបាន ពីព្រោះឪពុកម្តាយរបស់ពួកគេមើលទៅពួកគេដូចជាមិត្តភក្តិ មិនមែនជាកូនទេ។ ឪពុកម្តាយជាច្រើនមិនស្តាប់សំដីរបស់កូនរបស់ពួកគេទេ។

ពួកគេនិយាយថាពួកគេរវល់ណាស់។ មានឪពុកម្តាយជាច្រើនក្នុងចំណោមពួកគេមានការគិតផ្សេងៗគ្នា និងមិនយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពួកគេទេ។ សំរាប់ហេតុផលនេះ មនុស្សវ័យក្មេងជាច្រើន ទៅខាងក្រៅផ្ទះដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ក្មេងៗក្នុងចំណោមពួកគេបានប្រលូក ជាមួយ គ្រឿងញៀន ការរួមភេទ ប្រើកុំព្យូទ័រ និងអ្វីៗដែលជួយអោយគេគេចផុតពីបញ្ហារបស់ពួកគេ។

ពួកគេមានអារម្មណ៍ថាពួកគេមានម្ចាស់ការលើខ្លួនឯងនៅក្នុងពិភពលោក។

មានតែរឿងមួយទេដែលធ្វើឲ្យឪពុកម្តាយយកចិត្តទុកដាក់ចំពោះកូនរបស់ពួកគេ។

ការសំលាប់ខ្លួន ញៀនថ្នាំ ការមានផ្ទៃពោះនៅវ័យក្មេង និងមានបញ្ហាជាច្រើនទៀតដែលធ្វើ ឲ្យយុវវ័យស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ពូកគេចង់ឲ្យមានការយកចិត្តទុកដាក់ដោយប្រើគ្រឿងញៀន ការរួមភេទ និងការសំលាប់ខ្លួន។ វាជាវិធីមួយដែលធ្វើឲ្យឪពុកម្តាយមានអារម្មណ៍មិនល្អ ឯកកោរ គ្មានអ្នកថែទាំនិងការស្អប់។ ពួកគេត្រូការព្យាបាលរបួស ប៉ុន្តែពួគេបានសំរេចចិត្តថានិងក្លាយជាមនុស្សអាក្រក់បំផុត នៅក្នុងចិត្ត របស់ឪពុកម្តាយរបស់ពួកគេ។ រឿងទីមួយដែលយើងបានធ្វើដូចយុវវ័យគឺគប្បី ជួយដោះស្រាយ អោយមានគំលាត នៅក្នុងផ្ទះរបស់យើងសិន។ វាមិនមែនជាការងាយស្រួលទេនៅក្នុងជីវិត។ អ្នកត្រូវតែព្យាយាមពុះពារនូវអ្វីដែលគ្មានប្រយាជន៍ដូចជា​ បាបមិត្ត គ្រឿងញៀន ជាតិស្រវឹង និងការជួញដូរផ្លូវភេទដែលជាអំពើខុសច្បាប់។

យុវវ័យគួរនិយាយអោយបានច្រើនជាមួយឪពុកម្តាយរបស់អ្នក។

ធ្វើឲ្យពួកគាត់យល់ថាពួកគាត់ត្រវការការគ្រប់គ្រងគ្រូសារទាំងមូល និងមានអំណាចទៅលើគ្រួសារ។

យើងមិនត្រូវមានអារម្មណ៍ខ្មាស់អៀនទេនៅពេលដែលយើងធ្វើការ បានល្អដូចជាឪពុកម្តាយ របស់យើង។ ពួកគេត្រូតែដឹកនាំគ្រួសារ។