Welcome to visit my blog!>

Thursday, March 25, 2010

តួនាទីបុត្រធីតា

សិក្ខាបទទី១៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញ មានបិតារក្សាមកហើយ និង ចិញ្ចឹមមាតាបិតាវិញ។
កើមមកជាមនុស្ស បើគ្រាន់តែនឹករលឹកដល់ អំពើល្អដែលអ្នកដទៃបានធ្វើមកលើខ្លួន មិនឃើញហើយនោះ ចាំបាច់ធ្វើអ្វីចំពោះសេចក្តីល្អផ្សេងៗទៀត ថាអាចនឹកឃើញដើម្បីសន្សំ កពូនក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ័ជ្រៃអស់ហើយហើរចេញ មិនបែរក្រោយ រឿងនេះ មិនគួរឲ្យតិះដៀលទេ ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើរបៀបហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹករលឹក ដល់គុណដែលអ្នកដទៃមានមាតាបិតាជាដើម បានធ្វើហើយ នូវប្រយោជន៍សុខចម្រើនកើតកើនដល់ខ្លួនណ នោះវាគួរឲ្យតិះដៀល ខ្លាំងណាស់ ព្រោះមនុស្ស យើងមិនមែនជាំសត្វតិរច្ឆានឯណា។
ធ្វើបុណ្យដាក់បាត្រក្រាបសំពះព្រះ នៅវត្តគឺពិតជាល្អមានចិត្តស្មោះសសន្សំគុណធម៌ ក្នុងសន្តានប៉ុន្តែ សូមកុំភ្លេចព្រះ នៅផ្ទះព្រះដ៏មានគុណធ្ងន់ជាព្រះអរហន្ត គឺមាតាបិតា សូមកូនប្រុសស្រី ចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា កុំគប្បីអៀនអន់ កុំឲ្យក្តៅក្រហាយស្តាយ ក្នុងកាលជា ខាងក្រោយ។

សិក្ខាបទទី២៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឲ្យមាតាបិតា ដោយសេចក្តីមិនខ្ជិលច្រអូសឡើយ។
សេចក្តីខ្ជិលជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍គ្រប់យ៉ាង ដូច្នេះបើយើង ខ្ជិលធ្វើការឲ្យអ្នកដ៏ទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯងឡើយ។ សត្វឆ្មាយំទារចំណីចង់ឲ្យ យើងធ្វើសេចក្តីល្អ ជាមួយវាសត្វសុនខចាដើមក៏ដូចគ្នាចំណែកខ្លួន យើងវិញ តើយំទារឲ្យអ្នកណា ធ្វើសេចក្តីល្អឲ្យ?
មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេចក្តីល្អអំពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថាមិនមានអ្នកណា ស្រលាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាង អំពីខ្លួនឯង ការបំរើអ្នកមាន គុណគឺជាសម្បត្តិ ដ៏ប្រពៃជាសេចក្តីល្អមួយដែល អ្នកធ្វើត្រូវបាន ទទួលដោយខ្លួនឯង យ៉ាងពិតប្រាកដ។
ការងារប្រពៃគឺជាព្រះស្ថិតក្នុងសន្តានចិត្តពិត ជាជួយសត្វលោកឲ្យរួចផុតបាបកម្ម និងពៀរវេរា មានផលផុតចាកទុក្ខភ័យសូមកូនប្រុសស្រីរក្សាព្រះក្នុងផ្ទះ និងព្រះក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែស ឡើយ។

សិក្ខាបទទី៣៖

គប្បីរក្សាខ្លួនដោយសីលធម៌ ការរក្សាសីល ជាការធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯង ដោយមិនចាំបាច់ អស់ ទុនឡើយគ្រាន់ តែអាស្រ័យលើស្មារតី ថែទាំខ្លួនសិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ ល្អព្រមដោយការបដិបត្ត ដោយប្រពៃក៏បានសម្រេចផលកម្រៃដ៏ប្រសើរគឺបាន ធ្វើជាមនុស្សល្អម្នាក់ លើកស្ទួយ វង្សត្រកួល ផងប្រទេសជាតិរបស់ខ្លួនផងសង្គមមនុស្សទាំងមូលផង។
កូនប្រុសស្រីទាំងឡាយអ្នកទាំងឡាយកុំខ្លាចសីលឡើយ កុំគិតថាសីល ជារឿងលំបាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេកិលេស ក្នុងចិត្តរបស់កូនទេតើដែលជាសត្រូវ ធ្វើនូវការបៀនដល់កូន នោះចំណែកសីលគឺជាមិត្តល្អគ្រប់ពេល ជាសិរីមង្គលពិតប្រាកដ សូមកូន ពិចារណាផងចុះ។
ការតម្កល់តម្កើងនូវវង្សត្រកូលក៏គឺជាការដែលកូនប្រុសស្រី តម្កល់ខ្លួនឯងឲ្យប្រពៃ ខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ចេះជួយសង្រោះ អ្នកដទៃសាងស្នាដៃ ប្រកបដោយ សីលធម៌។

សិក្ខាបទទី៤៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នក ទទួលនូវ ទ្រព្យមរតក។
មាតាបិតាទោះបីមានទ្រព្យតិចច្រើនប៉ុនណាៗ ក្តីគ្មានអ្វីដេលគួរឲ្យសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយ នឹងអ្នកដទៃប៉ុណ្ណោះឯចំណែកខាងកូនរបស់គាត់វិញ នោះមានប៉ុន្មានទុកឲ្យទាំងអស់ទុកឲ្យដោយ ចិត្តរីករាយកក់ក្តៅជាតីបំផុត ដូច្នេះ ចូរកូន ប្រុស ស្រី កុំគប្បីធ្វើក្តីអស់សង្ឃឹមឲ្យដល់មាតាបិតា ត្រូវខំបដិបត្តិខ្លួនឲ្យរឹងប៊ឹងមាននូវមារយាទល្អ សម្តែងនូវការសមគួរឲ្យជាទីទិកចិត្តដល់មាតាបិតាដាច់ខាត កុំមើលងាយទ្រព្យមរតក ឲ្យសោះ ទោះបីតិចតួចឬមិនប្រណីតយ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅ ដោយមនោស ញ្ចេតនា ដ៏ជ្រាយជ្រៅប្រកបដោយព្រហ្មវិហាធម៌ អាណិត ស្រឡាញ់ និងមេត្តា ដ៏ខ្លាំងក្លា កាយ វិការរឹងប៊ឹងតែចិត្តទន់ភ្លន់ស្រទន់ដូចមេឃស្រទំ ចំពោះបុត្តភ្ងាស្ងួនពិសី។
សូនកូនប្រុសស្រីគប្បីទទួលឲ្យបាននូវមរតកពិសេស គឺព្រហ្មវិហារធម៌ របស់មាតាបិតា ហើយគប្បីពង្រីកចែកឲ្យដល់ជនដទៃ ដោយក្តីមេត្តាករុណាធំទូលាយបន្តិចម្តងៗ។

សិក្ខាបទទី៥៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញត្រូវធ្វើបុណ្យ ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតាដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ។
ទក្ខិណាទានុគឺទានដែលអ្នកធ្វើជឿកកម្មជឿផលហើយ បានធ្វើដល់ទក្ខិណេយ្យបុគ្គល
ទក្ខិណេយ្យបុគ្គលគឹបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូចជាសីលគុណជាដើម ជាបុគ្គលសមគួរ នឹងទទួល នូវទក្ខិណាទានចំណែកពាក្យថាទក្ខិណានុប្បទាន គឹជាអំណោណបុណ្យ បានដល់ ការឧទិ្ទសនូវទកិ្ខណា ទាន ឲ្យដល់អ្នកដែលទៅកាន់បរលោក។
ការធ្វើបុណ្យឪទ្ទិសឪ្យអ្នកដទៃជាសេក្ខីល្អពីរយ៉ាង ម៉្យាងគឺបុណ្យថ្នាក់ទានមានភាព ជាឥស្សរៈ លើកិលេស ម៉្យាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយ មេត្តាឬការដឹងគុណ ចែកបុណ្យ ឪទ្ទិសកុសលអំពើល្អទាំងពីយ៉ាង នេះគឹអ្នកធ្វើបានឧទ្ទិសឲ្យខ្លូនឯងទាំងស្រុងសម្រាប់ជួយខ្លូន ឲ្យរួច អំពើភាពជាមនុស្ស អាក្រក់។
បើកូនចៅបា្រថ្នាពរ គឺរបស់ដែលប្រសើរ សូមកូនចៅបំពេញហេតុបានដល់កុសល ឲ្យសមគួរដល់ ផលទើបអាចទទួលបាន។​

0 comments:

Post a Comment