Welcome to visit my blog!>

Friday, March 5, 2010

ឯកអគ្គរដ្ឋទូត​ទស្សនា​នាវា​ កងទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​ចូលចត​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម

ខេត្ត​ព្រះ​សីហនុ
ថ្ងៃទី ២១ ខែ​កក្កដា ឆ្នាំ​២០០៩

នៅ​ថ្ងៃទី ២១ ខែ​កក្កដា លោកស្រី​ឯកអគ្គរដ្ឋទូត Carol A. Rodley បាន​ជួប​ជាមួយ​នឹង​ឧត្តមនាវី​ទោ អ៊ុក សីហា មេ​បញ្ជាការ​ប្រចាំ​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម និង​ជា​មេ​បញ្ជាការ​រង​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា នៅ​ពេល​លោកស្រី​បាន​ទៅ​ទស្សនា​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មួយ ដែល​បាន​ចូល​ចត សំរាប់​សកម្មភាព​ហ្វឹកហ្វឺន​ជា​បន្ត រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើង​ទឺក​សហរដ្ឋ​អាមេរិក នៅ​មូលដ្ឋាន​ជើង​ទឹក​រាម នៃ​ខេត្ត​ព្រះ​សីហនុ​។

ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ឧត្តមនាវីទោ អ៊ុក សីហា ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក ហើយ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ខិតខំ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ក្នុង​ការ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​របស់​ប្រទេស​។

លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា លោកស្រី​មាន​ការ​ពេញចិត្ត​ចំពោះ​ការ​ហ្វឹកហ្វឺន​ដែល​កំពុង​ដំណើរការ រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ។ “​ការ​ហ្វឹកហ្វឺន​នេះ​នឹង​ជំរុញ​ដល់​ការ​ថែ​រក្សា​សន្តិភាព និង​ស្ថេរភាព​។ វា​មិន​មែន​ជា​ការ​ហ្វឹកហ្វឺន​ដែល​ផ្តល់​ប្រយោជន៍​តែ​ចំពោះ​កងទ័ព​ជើង​ទឹក​ កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ប្រយោជន៍​ដល់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​រៀន​ពី​វិធី​ប្រតិបត្តិការ​នៅ​ក្នុង​ បរិយាកាស​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ពី​នេះ​។​”

លោក​ឧត្តមនាវី​ទោ អ៊ុក សីហា បាន​យល់​ស្រប ហើយ​បាន​មាន​ប្រសាសន៍​ថា “​ការ​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់​ទាំង​នេះ​មាន​សារៈសំខាន់​ដល់​ការ​កសាង​ សមត្ថភាព និង​ការ​ទទួល​បាន​បទពិសោធន៍​បច្ចេកទេស​។​”

បន្ទាប់​ពី​បាន​ថ្លែង​ទៅកាន់​កងទ័ព​ជើង​ទឹក​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ទស្សនា​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម ជាមួយ​លោក​ឧត្តមនាវី​ទោ សីហា​។

នៅ​ពេល​នេះ ក្រុម​អ្នក​មុជ​ទឹក​និង​ក្រុម​បុគ្គលិក​ជាង​នៃ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​ អាមេរិក​កំពុង​ចូល​ចត​នៅ​មូលដ្ឋាន​ជើង​ទឺក​រាម សំរាប់​ការ​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់ ដែល​រួម​មាន​ការ​មុជ​ទឹក ការ​ហ្វឹកហ្វឺន​លើ​ការ​ជួយ​សង្រ្គោះ និង​រោង​ជាង​ជួសជុល​នាវា ដឹកនាំ​ដោយ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។

resource of http://khmer.cambodia.usembassy.gov

0 comments:

Post a Comment