Welcome to visit my blog!>

Thursday, March 11, 2010

ជីវិតយុវវ័យ

យុវវ័យបច្ចុប្បន្នចូលចិត្តជក់បារី និងផឹកស្រា ព្រាះពួកគេគិតថាធ្វើឲ្យទាន់សម័យ។ ប៉ុន្តែពួកគេ មិនគិតដល់ចំនុចអាក្រក់ដែលពួកគេទទួលបាននៅថ្ងៃខាងមុខទេ ដូចជាការជក់បារីធ្វើឲ្យប៉ះពាស់ដល់សុខភាពជាខ្លាំង ជាពិសេស មិនអាចដកដង្ហើម ដោយប្រក្រតី។ ការផឹកស្រា មានការខ្សោយខាងផ្លូវភេទជាមិនខាន។ បច្ចុប្បន្នវាហាក់ដូចជាគ្មានអ្វីដែលសប្បាយរីករាយ សំរាប់យុវវ័យក្រៅពីការផឹកស្រាទេ។ នៅពេលដែលបានផឹកស្រាស្រវឹងហើយ ពួកគេមានការសប្បាយរីករាយជាខ្លាំង ដែលយុវវ័យ គ្រប់រូបត្រូវាការវា។ ហេតុអ្វីបានជាអ្នកបិទបាំងមុខរបស់អ្នក នៅពេលដែលអ្នកមានភាពឯកោ មានអារម្មណ៍ ក្រៀមក្រំ និងមានអារម្មណ៍ថាមិនហានទទួលស្គាល់ការពិត។ ពេលខ្លះយើងចង់ឲ្យ ជីវិតមានតំលៃ។ នៅពេលដែលជីវិតរបស់យើងបានចាប់កំណើត យើងនិងមានការអផ្សុក នឿយហត់ និងមានទុក្ខព្រួយ។ នៅពេលភ្លាមៗនោះ យើងនឹងសួរខ្លួនរបស់យើងថាៈ ហេតុអ្វីបានជាខ្ញុំធ្វើវា? ខ្ញុំមិនគួរធ្វើវាសោះ! តើអ្វីដែលធ្វើឲ្យកំហុសខ្ញុំមានការប្រសើរឡើងវិញ? សូមយុវវ័យទាំងអស់ត្រូវចេះស្រលាញ់ខ្លួនរបស់អ្នក!
ពីព្រោះអ្នកមិនយល់ នៅពេលដែលមានមនុស្សអោយតំលៃអ្នក បន្ទាប់មកខ្ញុំនិង និយាយផ្ទុយពីអ្នកៈ ហេ! មិត្តភក្តិ ផឹកស្រាឲ្យបានច្រើន ប្រសិនអ្នកបាត់បង់ ម្ចាស់ការលើខ្លួន របស់អ្នក រឿងរ៉ាវដែលអាក្រក់ៗនឹងចាកចេញពីជីវិត របស់អ្នកជាមិនខាន។ មានចំណង់ផ្លូវភេទតាមដែលអ្នកត្រូវការ! ធ្វើឲ្យទាន់សម័យ! ខ្ញុំមានយោបល់ខ្លះ វាមិនអាចធ្វើឲ្យអ្នកមានសមត្ថភាពគ្រប់គ្រាន់ខាងផ្លូវភេទនោះទេ និងមានបញ្ហា ខាងផ្លូវភេទទៀតផង! ប្រសិនបើអ្នកមានផ្ទៃពោះវិញ គ្មានបញ្ហាទេ វាជាការទាន់សម័យ។
អ្នកគួរតែស្វែងរកសារជាទូទៅនៃវិធីដែលក្លាយជា បុរសឫនារីល្អមានអាកប្បកិរិយាល្អ ប្រកបដោយជីវិតថ្លៃថ្នូរ។ ប៉ុន្តែអ្នកនៅតែបន្តធ្វើអ្វីដែលអ្នកចង់ធ្វើ។

អ្នកញញឹមហើយនិយាយថាៈ នេះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ខ្ញុំមានរឿងជាច្រើន ដែលស្ថិតនៅក្រោមការដឹកនាំដ៏ល្អរបស់ឪពុកម្តាយ និងសាច់ញាត្តិរបស់ខ្ញុំ ប៉ុន្តែអ្នក ប្រហែលជាមិនធ្លាប់គិតឡើយ។ អ្នកគិតថាពួកគាត់ធ្វើឲ្យរំខានដល់អ្នក! និងពូកគាត់មិន យល់ពីយុវវ័យសម័យបច្ចុប្បន្ន។

នៅពេលដែលអ្នកជួបនូវបញ្ហាទើបគិតថាពួកគាត់ជាអ្នកត្រូវ ប៉ុន្តែហួសពេលទៅហើយ។

ហេ!​ យុវវ័យទាំងអស់! អត្តបទនេះសំរាប់អ្នក! កុំរត់គេចពីការពិតឲ្យសោះ! ត្រូវយល់អ្វី ដែលជាការពិតៈ ចេះស្រលាញ់ខ្លួនរបស់អ្នក! ថែរក្សាខ្លួនរបស់អ្នកឲ្យបានល្អ! ចេះឲ្យតំលៃលើខ្លួនរបស់អ្នក! កុំធ្វើឲ្យខ្លួនជីវិតរបស់របស់អ្នកធ្លាក់ទៅក្នុងភាពស្តាយក្រាយ។
វាពិតជាមានសារៈសំខាន់ណាស់គឺរស់ដើម្បីភាពសប្បាយរីករាយជារៀងរហូត។

0 comments:

Post a Comment