Welcome to visit my blog!>

Tuesday, February 23, 2010

កម្ពុជា​ហាម​ពលរដ្ឋ​ខ្លួន​មិន​អោយ​ទៅ​ទីក្រុង​បាងកក​

ភ្នំពេញ: ​ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២​ខែ​ កុម្ភៈ​នេះ ហាមប្រាម​មិនអោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ទីក្រុង​បាងកក​ឡើយ​ក្នុង​ កាលៈទេសៈ​បច្ចុប្បន្ន ប្រសិនបើ​គ្មាន​ការចាំបាច់ ដោយសារ​តែ​អសន្តិសុខ​នៅ​ប្រទេស​ថៃ​កើនឡើង​។

​លោក​កុយ គួង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា "​នេះ គឺជា​ការ​ពញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ យើង​បារម្ភ​អំពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ជា​យថាហេតុ​នៅ​ទីនោះ​"​។​

​សភាព​ការ​នយោបាយ​ផ្ទៃក្នុង​ថៃ​កាន់តែ​តានតឹង នៅពេល​ដែល​ក្រុម​ជន​អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​កំពុង​គំរាម​ធ្វើបាតុកម្ម​។ ហើយ​ទន្ទឹមគ្នានេះ​ក៏​មាន​ការភ័យព្រួយ​ថា អាច​មាន​រដ្ឋប្រហារ​សារ​ជា​ថ្មី​ទៀត​ផង​។ សភាព​ការ​កាន់តែ​តឹងតែង​នៅក្នុង​សប្តាហ៍​នេះ នៅពេល​ដែល​តុលាការ​គ្រោង​ប្រកាស​សាលក្រម ថា​តើ​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ចំនួន​ជាង​២២០០​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​នោះ​៕
Source: Cen.com.kh

Monday, February 15, 2010

ប្រទេសកម្ពុជាមានផ្ទៃដី ១៨១០៣៥ គីឡូម៉ែតការេ ដែលមានព្រំប្រទល់
ខាងជើងជាប់ប្រទេសឡាវ៖
១.​ ដុំក្រឡ, ខេត្តស្ទឹងត្រែង
ខាងត្បូងជាប់ប្រទេសវៀតណាម៖
១. បាវិត, ខេត្តស្វារៀង
២. ព្រែកចាក, ខេត្តកំពត
៣. ពាម, ខេត្តកំពត
៤. ភ្នំឌិន, ខេត្តតាកែវ
៥. អូរយ៉ាដាវ, ខេត្តរតនៈគិរី
៦.​ កាំសំណរ, ខេត្តកណ្ដាល
ខាងលិចជាប់ប្រទេសថៃ៖
១. ចាំយាម, ខេត្តកោះកុង
២. ប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ
៣. អូរស្មាច់, ខេត្តឧត្តមមានជ័យ
៤.​ អន្លង់វែង, ខេត្តឧត្ដមមានជ័យ
៥. ឡែម, ខេត្តបាត់ដំបង
៦. ព្រំ, ខេត្តប៉ៃលិន និងមួយភាគជាប់ឈូងសមុទ្រថៃដូចជា៖
ខេត្តក្រុងព្រះសីហនុ កំពត​ កែប​ កោះកុងជាដើម៕




(ចំណេះវិជា្ជ ជាទ្រព្យជាប់និងប្រាណ)
(Knowledge is your property forever)




(Knowledge is fighting poverty)

http://donboscosihanoukville.org

Wednesday, February 10, 2010

Happy New year

Tuesday, February 9, 2010

តួនាទីបុត្តធីតា

សិក្ខាបទទី១៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញ មានបិតារក្សាមកហើយ និង ចិញ្ចឹមមាតាបិតាវិញ។
កើមមកជាមនុស្ស បើគ្រាន់តែនឹករលឹកដល់ អំពើល្អដែលអ្នកដទៃបានធ្វើមកលើខ្លួន មិនឃើញហើយនោះ ចាំបាច់ធ្វើអ្វីចំពោះសេចក្តីល្អផ្សេងៗទៀត ថាអាចនឹកឃើញដើម្បីសន្សំ កពូនក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ័ជ្រៃអស់ហើយហើរចេញ មិនបែរក្រោយ រឿងនេះ មិនគួរឲ្យតិះដៀលទេ ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើរបៀបហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹករលឹក ដល់គុណដែលអ្នកដទៃមានមាតាបិតាជាដើម បានធ្វើហើយ នូវប្រយោជន៍សុខចម្រើនកើតកើនដល់ខ្លួនណ នោះវាគួរឲ្យតិះដៀល ខ្លាំងណាស់ ព្រោះមនុស្ស យើងមិនមែនជាំសត្វតិរច្ឆានឯណា។
ធ្វើបុណ្យដាក់បាត្រក្រាបសំពះព្រះ នៅវត្តគឺពិតជាល្អមានចិត្តស្មោះសសន្សំគុណធម៌ ក្នុងសន្តានប៉ុន្តែ សូមកុំភ្លេចព្រះ នៅផ្ទះព្រះដ៏មានគុណធ្ងន់ជាព្រះអរហន្ត គឺមាតាបិតា សូមកូនប្រុសស្រី ចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា កុំគប្បីអៀនអន់ កុំឲ្យក្តៅក្រហាយស្តាយ ក្នុងកាលជា ខាងក្រោយ។

សិក្ខាបទទី២៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឲ្យមាតាបិតា ដោយសេចក្តីមិនខ្ជិលច្រអូសឡើយ។
សេចក្តីខ្ជិលជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍គ្រប់យ៉ាង ដូច្នេះបើយើង ខ្ជិលធ្វើការឲ្យអ្នកដ៏ទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯងឡើយ។ សត្វឆ្មាយំទារចំណីចង់ឲ្យ យើងធ្វើសេចក្តីល្អ ជាមួយវាសត្វសុនខចាដើមក៏ដូចគ្នាចំណែកខ្លួន យើងវិញ តើយំទារឲ្យអ្នកណា ធ្វើសេចក្តីល្អឲ្យ?
មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេចក្តីល្អអំពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថាមិនមានអ្នកណា ស្រលាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាង អំពីខ្លួនឯង ការបំរើអ្នកមាន គុណគឺជាសម្បត្តិ ដ៏ប្រពៃជាសេចក្តីល្អមួយដែល អ្នកធ្វើត្រូវបាន ទទួលដោយខ្លួនឯង យ៉ាងពិតប្រាកដ។
ការងារប្រពៃគឺជាព្រះស្ថិតក្នុងសន្តានចិត្តពិត ជាជួយសត្វលោកឲ្យរួចផុតបាបកម្ម និងពៀរវេរា មានផលផុតចាកទុក្ខភ័យសូមកូនប្រុសស្រីរក្សាព្រះក្នុងផ្ទះ និងព្រះក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែស ឡើយ។

សិក្ខាបទទី៣៖

គប្បីរក្សាខ្លួនដោយសីលធម៌ ការរក្សាសីល ជាការធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯង ដោយមិនចាំបាច់ អស់ ទុនឡើយគ្រាន់ តែអាស្រ័យលើស្មារតី ថែទាំខ្លួនសិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ ល្អព្រមដោយការបដិបត្ត ដោយប្រពៃក៏បានសម្រេចផលកម្រៃដ៏ប្រសើរគឺបាន ធ្វើជាមនុស្សល្អម្នាក់ លើកស្ទួយ វង្សត្រកួល ផងប្រទេសជាតិរបស់ខ្លួនផងសង្គមមនុស្សទាំងមូលផង។
កូនប្រុសស្រីទាំងឡាយអ្នកទាំងឡាយកុំខ្លាចសីលឡើយ កុំគិតថាសីល ជារឿងលំបាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេកិលេស ក្នុងចិត្តរបស់កូនទេតើដែលជាសត្រូវ ធ្វើនូវការបៀនដល់កូន នោះចំណែកសីលគឺជាមិត្តល្អគ្រប់ពេល ជាសិរីមង្គលពិតប្រាកដ សូមកូន ពិចារណាផងចុះ។
ការតម្កល់តម្កើងនូវវង្សត្រកូលក៏គឺជាការដែលកូនប្រុសស្រី តម្កល់ខ្លួនឯងឲ្យប្រពៃ ខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ចេះជួយសង្រោះ អ្នកដទៃសាងស្នាដៃ ប្រកបដោយ សីលធម៌។

សិក្ខាបទទី៤៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នក ទទួលនូវ ទ្រព្យមរតក។
មាតាបិតាទោះបីមានទ្រព្យតិចច្រើនប៉ុនណាៗ ក្តីគ្មានអ្វីដេលគួរឲ្យសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយ នឹងអ្នកដទៃប៉ុណ្ណោះឯចំណែកខាងកូនរបស់គាត់វិញ នោះមានប៉ុន្មានទុកឲ្យទាំងអស់ទុកឲ្យដោយ ចិត្តរីករាយកក់ក្តៅជាតីបំផុត ដូច្នេះ ចូរកូន ប្រុស ស្រី កុំគប្បីធ្វើក្តីអស់សង្ឃឹមឲ្យដល់មាតាបិតា ត្រូវខំបដិបត្តិខ្លួនឲ្យរឹងប៊ឹងមាននូវមារយាទល្អ សម្តែងនូវការសមគួរឲ្យជាទីទិកចិត្តដល់មាតាបិតាដាច់ខាត កុំមើលងាយទ្រព្យមរតក ឲ្យសោះ ទោះបីតិចតួចឬមិនប្រណីតយ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅ ដោយមនោស ញ្ចេតនា ដ៏ជ្រាយជ្រៅប្រកបដោយព្រហ្មវិហាធម៌ អាណិត ស្រឡាញ់ និងមេត្តា ដ៏ខ្លាំងក្លា កាយ វិការរឹងប៊ឹងតែចិត្តទន់ភ្លន់ស្រទន់ដូចមេឃស្រទំ ចំពោះបុត្តភ្ងាស្ងួនពិសី។
សូនកូនប្រុសស្រីគប្បីទទួលឲ្យបាននូវមរតកពិសេស គឺព្រហ្មវិហារធម៌ របស់មាតាបិតា ហើយគប្បីពង្រីកចែកឲ្យដល់ជនដទៃ ដោយក្តីមេត្តាករុណាធំទូលាយបន្តិចម្តងៗ។

សិក្ខាបទទី៥៖

បុត្តធីតាគប្បីសិក្សាថាអាត្មាអញត្រូវធ្វើបុណ្យ ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតាដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ។
ទក្ខិណាទានុគឺទានដែលអ្នកធ្វើជឿកកម្មជឿផលហើយ បានធ្វើដល់ទក្ខិណេយ្យបុគ្គល
ទក្ខិណេយ្យបុគ្គលគឹបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូចជាសីលគុណជាដើម ជាបុគ្គលសមគួរ នឹងទទួល នូវទក្ខិណាទានចំណែកពាក្យថាទក្ខិណានុប្បទាន គឹជាអំណោណបុណ្យ បានដល់ ការឧទិ្ទសនូវទកិ្ខណា ទាន ឲ្យដល់អ្នកដែលទៅកាន់បរលោក។
ការធ្វើបុណ្យឪទ្ទិសឪ្យអ្នកដទៃជាសេក្ខីល្អពីរយ៉ាង ម៉្យាងគឺបុណ្យថ្នាក់ទានមានភាព ជាឥស្សរៈ លើកិលេស ម៉្យាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយ មេត្តាឬការដឹងគុណ ចែកបុណ្យ ឪទ្ទិសកុសលអំពើល្អទាំងពីយ៉ាង នេះគឹអ្នកធ្វើបានឧទ្ទិសឲ្យខ្លូនឯងទាំងស្រុងសម្រាប់ជួយខ្លូន ឲ្យរួច អំពើភាពជាមនុស្ស អាក្រក់។
បើកូនចៅបា្រថ្នាពរ គឺរបស់ដែលប្រសើរ សូមកូនចៅបំពេញហេតុបានដល់កុសល ឲ្យសមគួរដល់ ផលទើបអាចទទួលបាន។

Friday, February 5, 2010

មើយភាពយន្តលើInternetដោយមិនបង់ប្រាក់(Free)

This summary is not available. Please click here to view the post.

៣ ស្ថាប័ន​រួម​គ្នា​ផ្តល់​ជំនួយ​បច្ចេកទេស​តម្លៃ ១,២៥ លាន​ដុល្លារ​ដល់​កម្ពុជា

ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រទេស​ជប៉ុន និង​ប្រទេស​លុច​ហ្សំ​បួ​រ នឹង​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា លើ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ ដែល​មាន​តម្លៃ​ប្រមាណ​ជា ១,២៥ លាន​ដុល្លារ ។

​ ​យោង​ទៅ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ នេះ​បានឲ្យដឹងថា តាមរយៈ​ជំនួយ​បច្ចេកទេស​នេះ ក្រសួង​ចំនួន​៣ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​ធ្វើការ​រួមគ្នា អភិវឌ្ឍន៍​ប្រព័ន្ធ​គោលដៅ​ទីផ្សារ​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹង​ធនធាន​ទាំងឡាយ នៅ​ក្នុង​ការធានា​កំណើនសេដ្ឋកិច្ច ។ តាមរយៈ​គម្រោង​នេះ រដ្ឋាភិបាល​នឹង​ធ្វើកា​រលើ​គម្រោង​ការសំខាន់ៗ​ចំនួន ១៣ ដោយ​រួមទាំង​ការពង្រឹង​ការត្រួតពិនិត្យ​ធនាគារ និង​ការកែលំអរ​គម្រោង​ច្បាប់ និង​បទដ្ឋាន​ផ្សេងៗ ព្រមទាំង​ជំរុញ​នូវ​ការជួយ​ទ្រទ្រង់ ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជាតិ ដែល​ទើបតែ​បង្កើតឡើង​ថ្មីៗ ហើយ​និង​ច្បាប់​កុងត្រា​ពាណិជ្ជកម្ម​ជា​ដើម ។​

​ ​ប្រភព​ដដែល​នោះ​ក៏​បានឲ្យដឹង​ទៀតថា ទឹកប្រាក់​ជំនួយ​បច្ចេកទេស​នេះ ក៏​នឹង​ជួយ​លើក​កំពស់​ដល់​ប្រព័ន្ធ​ទូទាត់​ជាតិ ហើយ​និង​ជំរុញ​ការបង្កើត​ការិយាល័យ​ព័ត៌មាន​ឥណទាន នៅក្នុង​ធនាគារ​ជាតិ​ផងដែរ ។​

​ ​គម្រោង​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​នេះ មានតម្លៃ​ប្រមាណ​ជា ១,៤ លាន​ដុល្លារ នៅក្នុង​នោះ ៧៥០.០០០ ដុល្លារ​ផ្តល់​គឺជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង ៥០០.០០០ ដុល្លារ គឺជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​លុច​ហ្សំ​បួ​រ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហើយ​ចំណែក​នៅ​សល់​ចំនួន ១៥០.០០០ ដុល្លារ គឺជា​គម្រោង​ទឹកប្រាក់​បដិភាគ​របស់​រដ្ឋាភិបាលកម្ពុ​ជា ៕www.cen.com

Hong Village, Ream Commune, Prey Nop District, Sihanoukville
Province, Cambodia
Contact: (+855)15 441 018
E-Mail: phally441018@gmail.com