Welcome to visit my blog!>

Wednesday, March 10, 2010

ការអប់រំ


យុវជនជាច្រើននៅក្នុងប្រទេសរបស់យើងចង់ចូលសាលារៀនណាស់។​ ពួកគេសុបិស្តថានឹងមានអនាគត់ល្អ​​ និងមានលុយច្រើន។​ ក្នុងសម័យទំនើបរបស់ពួកយើងនេះ​ប្រទេសកម្ពុជាមានការរីកចំរើនជាខ្លាំង។​ កាលពីមុនវាពិបាកខ្លាំងណាស់ក្នុងការចូលរៀននៅមហាវិទ្យាល័យ​។​ នៅពេល យុជនជាច្រើន​ទៅសិក្សាបាន ប្រសើរ ជាងមុន។ ជាការពិតណាស់សិស្សានុសិស្សនៅសាលាដូន បូស្កូរបស់យើងនេះ ដែលពួកគេ​រៀនផ្នែកបច្ចេកទេស ពីព្រោះតែគ្រួសាររបស់ពួក​គេមិនមានថវិការ គ្រប់គ្រាន់ សំរាប់បញ្ជូនកូនអោយទៅរៀននៅមហាវិទ្យាល័យ រឺសាលាដទៃទៀត។​ ប៉ុន្តែនៅថ្ងៃអនាគត​ នៅពេលពួកគេអាចទទួលការងារធ្វើបានល្អនោះ​ពួកគេត្រូវរៀនជំនាញពិតប្រាកដមួយ។​
ក្នុងសម័យទំនើបនេះយុវជនកម្ពុជាជាច្រើនចង់រៀនផ្នែក​ រដ្ឋបាល​ សេដ្ឋកិច្ច ភាសាអង់គ្លេស គណនីយករ គ្រប់គ្រងសណ្ឋាគារ​ និងផ្នែកទេសចរណ៍។​
ពួកគេនឹងមានវិជ្ជាជីវះដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន។ បញ្ហាគឺថាជារៀងរាល់ឆ្នាំ មានយុវជនជាច្រើនដែលចង់រៀននូវជំនាញដូចៗគ្នា​ ព្រមទាំង​នៅពេលដែល​គេចាប់យកវិជ្ជាជីវះ រឺជំនាញដូចគ្នានោះ​ពួកគេនិងមិនមានការងារធ្វើទេ។
វិជ្ជាជីវះទាំងនោះវាពេញនិយមពីព្រោះតែប្រទេសអភិវឌ្ឍន៍។​ នៅបច្ចុប្បន្ននេះឃើញថាគេកំពុងតែត្រូវការអ្នកគ្រប់គ្រងល្អ អ្នកជំនាញអជីវកម្ម គ្រប់គ្រងសណ្ឋាគារ​ អ្នកនាំផ្លូវ ទេសចរណ៍​ និងមនុស្សដែលអាចនិយាយភាសាអង់គ្លេសជាមួយជនបរទេសបាន។ ប៉ុន្តែនៅថ្ងៃអានាគតប្រទេសកម្ពុជាត្រូងការអ្នកមានទេពកោសល្យជាច្រើន ទៀតដូចជា: អ្នកសង្គមវិទ្យា គ្រូបង្រៀន (ឥលូវគេត្រូវការច្រើន)​ គ្រូពេទ្យ អ្នកច្បាប់ អ្នកការសែត អ្នកគូរប្លង់ អ្នកធ្វើការងារសង្គម ។ល។

នៅពេលប្រទេសកម្ពុជាបានអភិវឌ្ឍន៍ល្អបំផុតនោះប្រហែលជាមិនត្រូវការប្រើ

ភាសារអង់គ្លេស​ រឺ ក៏អ្នកគ្រប់គ្រងការងាររដ្ឋបាលនោះទៀតទេ បន្ទាប់មកអ្វីដែល នឹងកើតឡើងជាមួយយុវជនជាច្រើនត្រឹមតែរៀនភាសាអង់គ្លេស និងអ្នកគ្រប់់គ្រងការងាររដ្ឋបាល។ យើងត្រូវតែគិតពីមធ្យោបាយផ្សេងថ្មីទៀត​ សំរាប់ប្រទេសរបស់យើង។​ ចំពោះយុវជនកាតូលិកខ្មែរ យើងមានជំរើសមួយដែរគឺ ព្រះយេស៊ូគ្រិស្ត។​ យើងស្គាល់ថាមិនមែនជាជនបរទេសនៅក្នុងប្រទេសរបស់យើងទេ។ ប្រសិនបើព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង្កើត ពិភពលោកទាំងមូល​ តើយើងត្រូវហៅថាដូចម្តេច បើគាត់ជាជនបរទេសម្នាក់? ម៉្យាងវិញទៀត ដំបូងឡើយ​សាសានគ្រិស្តបានចូលមកប្រទេសកម្ពុជាយើង ជាង៤៥០ឆ្នាំកន្លងទៅហើយ។​
តើយើងដោះស្រាយនូវបញ្ហាអ្វីខ្លះសំរាប់យុវជនខ្មែរ នៅក្នុងប្រទេសកម្ពុជាយើង? បេសកម្មរបស់យើងគឺ ការប្រកាសដំណឹងល្អ និងសេចក្តីស្រលាញ់ របស់ព្រះជាម្ចាស់សំរាប់មនុស្សគ្រប់គ្នា។​ យើងត្រូវតែសាបព្រោះ សន្តិភាព យុត្តិធម៌ ការទំនាក់ទំនង អត់អោនអោយគ្នាទៅវិញទៅមក មានអំនត់អត់ធន និង ប្រាជ្ញាឈ្លាសវៃ។

យើងមានគំរូមួយនៃសាសនាគ្រិស្តគឺ លោកឪពុក បូស្កូ។​ គាត់ជាលោកឪពុកកាតូលិក ដែលគាត់មានការបារម្មណ៍ទៅលើយុវជនជាខ្លាំង នៅក្នុងប្រទេសរបស់ គាត់គឺ អ៊ីតាលី ហើយុវជននៅក្នុងពិភពលោក ជាពិសេសយុវជនក្រីក្រ។

ប្រហែលជាព្រះយេស៊ូ និង ត្រាសហៅអ្នកតំណាងលោកឪពុក បូស្កូថ្មី ក្នុងចំនោមយុវជនកម្ពុជាយើងសព្វថ្ងៃនេះ។​ ព្រះយេស៊ូមិនមែនជាអ្នកដឹកនាំមួយដ៏ធំ ដែលមាន លុយច្រើននៅធានាគានោះទេ។ គាត់ជាជីវិត​ និងជាមាគ៌ានៃសេចក្តីពិត។​គាត់អាចជាមានជំរើស​ មួយដ៏អស្ចារ្យសំរាប់ជីវិតរបស់អ្នក។​ នៅពេលដែលប្រទេស កម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ​ មនុស្សគ្រប់ទីកន្លែងទាំងអស់និងមានសុភង្គល ប្រហែលជាមិនត្រូវការអ្នកគ្រប់គ្រង រដ្ឋបាលច្រើនណាស់ណាទេ មនុស្សនិយាយភាសាអង់គ្លេស គណីយករ អ្នកនាំភ្ញៀវទេសចរណ៍​ ប៉ុន្តែអ្វីដែលយើងត្រូវការពិតប្រាកដនោះគឺ អ្នកបួសជា បូជាចារ្យ រឺអ្នកបួសកាតូលិ បងប្រុស បងស្រី បានបញ្ជាក់ពីការសិក្សាជាជនជាតិកម្ពុជាថ្មីថែមទៀត។
វាជាសេចក្តីស្រលាញ់ ដោយមិនមានលុយ តែវារួមជាមួយគ្នាទាំងអស់។​

0 comments:

Post a Comment