Welcome to visit my blog!>

Friday, March 5, 2010

ការយល់ដឹងយុវវ័យបច្ចុប្បន្ន

របៀបដែលធ្វើឲ្យយុវជនមានការលូតលាស់ អាស្រ័លលើប្រភេទនៃគ្រូសាររបស់គេ ទំនៀមទំលាប់ អាកប្បកិរិយានិងវិធីនៃការគិត។ ប៉ុន្តែឪពុកម្តាយជាទទួលខុសត្រួវនិងជាអ្នកតំរង់ទិសដៅ។

ការផ្លាស់ប្តូពីមួយជំនាន់ទៅមួយជំនាន់ បានបង្កើតនូវបញ្ហាថ្មីៗនៅក្នុងសង្គម។ពេលខ្លះ ពួកគេទាំងនោះ ក្លាយជាក្មេងមិនស្តាប់បង្គាប់ និងពួកគេមានបំណងចង់សំលាប់ខ្លួនឯង។

វាជាការពិតណាស់ឪពុកម្តាយជាច្រើន នៅសត្សវត្សទី២១នេះចង់ឲ្យខ្លួនរបស់គេនៅក្មេងជារៀងរហូត។ ដូច្នោះហើយ ពួកគេចង់មានភាពស្មើរគ្នានិងកូនរបស់ពួកគេ។

ឪពុកម្តាយមិនដឹងពីរបៀបគ្រប់គ្រងទៅលើកូនរបស់ពួកគេទេ។

នៅពេលក្មេងៗ មិនទាន់មានអារម្មណ៍ថាខ្លួនរបស់គេមានអំណាចនៅក្នុងផ្ទះរបស់គាត់ គាត់ព្យាយាម ដឹកនាំ នៃវិធីដែលមិនល្អនៅក្នុងផ្ទះ។

មនុស្សវ័យក្មេងជាច្រើនព្យាយាមនិយាយទៅកាន់ឪពុកម្តាយរបស់ពួកគេ ប៉ុន្តែពួកគេមានអារម្មណ៍ថា មិនអាចទទួលបាន ពីព្រោះឪពុកម្តាយរបស់ពួកគេមើលទៅពួកគេដូចជាមិត្តភក្តិ មិនមែនជាកូនទេ។ ឪពុកម្តាយជាច្រើនមិនស្តាប់សំដីរបស់កូនរបស់ពួកគេទេ។

ពួកគេនិយាយថាពួកគេរវល់ណាស់។ មានឪពុកម្តាយជាច្រើនក្នុងចំណោមពួកគេមានការគិតផ្សេងៗគ្នា និងមិនយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពួកគេទេ។ សំរាប់ហេតុផលនេះ មនុស្សវ័យក្មេងជាច្រើន ទៅខាងក្រៅផ្ទះដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ក្មេងៗក្នុងចំណោមពួកគេបានប្រលូក ជាមួយ គ្រឿងញៀន ការរួមភេទ ប្រើកុំព្យូទ័រ និងអ្វីៗដែលជួយអោយគេគេចផុតពីបញ្ហារបស់ពួកគេ។

ពួកគេមានអារម្មណ៍ថាពួកគេមានម្ចាស់ការលើខ្លួនឯងនៅក្នុងពិភពលោក។

មានតែរឿងមួយទេដែលធ្វើឲ្យឪពុកម្តាយយកចិត្តទុកដាក់ចំពោះកូនរបស់ពួកគេ។

ការសំលាប់ខ្លួន ញៀនថ្នាំ ការមានផ្ទៃពោះនៅវ័យក្មេង និងមានបញ្ហាជាច្រើនទៀតដែលធ្វើ ឲ្យយុវវ័យស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ពូកគេចង់ឲ្យមានការយកចិត្តទុកដាក់ដោយប្រើគ្រឿងញៀន ការរួមភេទ និងការសំលាប់ខ្លួន។ វាជាវិធីមួយដែលធ្វើឲ្យឪពុកម្តាយមានអារម្មណ៍មិនល្អ ឯកកោរ គ្មានអ្នកថែទាំនិងការស្អប់។ ពួកគេត្រូការព្យាបាលរបួស ប៉ុន្តែពួគេបានសំរេចចិត្តថានិងក្លាយជាមនុស្សអាក្រក់បំផុត នៅក្នុងចិត្ត របស់ឪពុកម្តាយរបស់ពួកគេ។ រឿងទីមួយដែលយើងបានធ្វើដូចយុវវ័យគឺគប្បី ជួយដោះស្រាយ អោយមានគំលាត នៅក្នុងផ្ទះរបស់យើងសិន។ វាមិនមែនជាការងាយស្រួលទេនៅក្នុងជីវិត។ អ្នកត្រូវតែព្យាយាមពុះពារនូវអ្វីដែលគ្មានប្រយាជន៍ដូចជា​ បាបមិត្ត គ្រឿងញៀន ជាតិស្រវឹង និងការជួញដូរផ្លូវភេទដែលជាអំពើខុសច្បាប់។

យុវវ័យគួរនិយាយអោយបានច្រើនជាមួយឪពុកម្តាយរបស់អ្នក។

ធ្វើឲ្យពួកគាត់យល់ថាពួកគាត់ត្រវការការគ្រប់គ្រងគ្រូសារទាំងមូល និងមានអំណាចទៅលើគ្រួសារ។

យើងមិនត្រូវមានអារម្មណ៍ខ្មាស់អៀនទេនៅពេលដែលយើងធ្វើការ បានល្អដូចជាឪពុកម្តាយ របស់យើង។ ពួកគេត្រូតែដឹកនាំគ្រួសារ។

0 comments:

Post a Comment