Welcome to visit my blog!>

Tuesday, February 23, 2010

កម្ពុជា​ហាម​ពលរដ្ឋ​ខ្លួន​មិន​អោយ​ទៅ​ទីក្រុង​បាងកក​

ភ្នំពេញ: ​ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២​ខែ​ កុម្ភៈ​នេះ ហាមប្រាម​មិនអោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ទីក្រុង​បាងកក​ឡើយ​ក្នុង​ កាលៈទេសៈ​បច្ចុប្បន្ន ប្រសិនបើ​គ្មាន​ការចាំបាច់ ដោយសារ​តែ​អសន្តិសុខ​នៅ​ប្រទេស​ថៃ​កើនឡើង​។

​លោក​កុយ គួង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា "​នេះ គឺជា​ការ​ពញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ យើង​បារម្ភ​អំពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ជា​យថាហេតុ​នៅ​ទីនោះ​"​។​

​សភាព​ការ​នយោបាយ​ផ្ទៃក្នុង​ថៃ​កាន់តែ​តានតឹង នៅពេល​ដែល​ក្រុម​ជន​អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​កំពុង​គំរាម​ធ្វើបាតុកម្ម​។ ហើយ​ទន្ទឹមគ្នានេះ​ក៏​មាន​ការភ័យព្រួយ​ថា អាច​មាន​រដ្ឋប្រហារ​សារ​ជា​ថ្មី​ទៀត​ផង​។ សភាព​ការ​កាន់តែ​តឹងតែង​នៅក្នុង​សប្តាហ៍​នេះ នៅពេល​ដែល​តុលាការ​គ្រោង​ប្រកាស​សាលក្រម ថា​តើ​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ចំនួន​ជាង​២២០០​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​នោះ​៕
Source: Cen.com.kh

0 comments:

Post a Comment