Wednesday, March 10, 2010
ការអប់រំ
យុវជនជាច្រើននៅក្នុងប្រទេសរបស់យើងចង់ចូលសាលារៀនណាស់។ ពួកគេសុបិស្តថានឹងមានអនាគត់ល្អ និងមានលុយច្រើន។ ក្នុងសម័យទំនើបរបស់ពួកយើងនេះប្រទេសកម្ពុជាមានការរីកចំរើនជាខ្លាំង។ កាលពីមុនវាពិបាកខ្លាំងណាស់ក្នុងការចូលរៀននៅមហាវិទ្យាល័យ។ នៅពេល យុជនជាច្រើនទៅសិក្សាបាន ប្រសើរ ជាងមុន។ ជាការពិតណាស់សិស្សានុសិស្សនៅសាលាដូន បូស្កូរបស់យើងនេះ ដែលពួកគេរៀនផ្នែកបច្ចេកទេស ពីព្រោះតែគ្រួសាររបស់ពួកគេមិនមានថវិការ គ្រប់គ្រាន់ សំរាប់បញ្ជូនកូនអោយទៅរៀននៅមហាវិទ្យាល័យ រឺសាលាដទៃទៀត។ ប៉ុន្តែនៅថ្ងៃអនាគត នៅពេលពួកគេអាចទទួលការងារធ្វើបានល្អនោះពួកគេត្រូវរៀនជំនាញពិតប្រាកដមួយ។
ក្នុងសម័យទំនើបនេះយុវជនកម្ពុជាជាច្រើនចង់រៀនផ្នែក រដ្ឋបាល សេដ្ឋកិច្ច ភាសាអង់គ្លេស គណនីយករ គ្រប់គ្រងសណ្ឋាគារ និងផ្នែកទេសចរណ៍។
ពួកគេនឹងមានវិជ្ជាជីវះដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន។ បញ្ហាគឺថាជារៀងរាល់ឆ្នាំ មានយុវជនជាច្រើនដែលចង់រៀននូវជំនាញដូចៗគ្នា ព្រមទាំងនៅពេលដែលគេចាប់យកវិជ្ជាជីវះ រឺជំនាញដូចគ្នានោះពួកគេនិងមិនមានការងារធ្វើទេ។
វិជ្ជាជីវះទាំងនោះវាពេញនិយមពីព្រោះតែប្រទេសអភិវឌ្ឍន៍។ នៅបច្ចុប្បន្ននេះឃើញថាគេកំពុងតែត្រូវការអ្នកគ្រប់គ្រងល្អ អ្នកជំនាញអជីវកម្ម គ្រប់គ្រងសណ្ឋាគារ អ្នកនាំផ្លូវ ទេសចរណ៍ និងមនុស្សដែលអាចនិយាយភាសាអង់គ្លេសជាមួយជនបរទេសបាន។ ប៉ុន្តែនៅថ្ងៃអានាគតប្រទេសកម្ពុជាត្រូងការអ្នកមានទេពកោសល្យជាច្រើន ទៀតដូចជា: អ្នកសង្គមវិទ្យា គ្រូបង្រៀន (ឥលូវគេត្រូវការច្រើន) គ្រូពេទ្យ អ្នកច្បាប់ អ្នកការសែត អ្នកគូរប្លង់ អ្នកធ្វើការងារសង្គម ។ល។
នៅពេលប្រទេសកម្ពុជាបានអភិវឌ្ឍន៍ល្អបំផុតនោះប្រហែលជាមិនត្រូវការប្រើ
ភាសារអង់គ្លេស រឺ ក៏អ្នកគ្រប់គ្រងការងាររដ្ឋបាលនោះទៀតទេ បន្ទាប់មកអ្វីដែល នឹងកើតឡើងជាមួយយុវជនជាច្រើនត្រឹមតែរៀនភាសាអង់គ្លេស និងអ្នកគ្រប់់គ្រងការងាររដ្ឋបាល។ យើងត្រូវតែគិតពីមធ្យោបាយផ្សេងថ្មីទៀត សំរាប់ប្រទេសរបស់យើង។ ចំពោះយុវជនកាតូលិកខ្មែរ យើងមានជំរើសមួយដែរគឺ ព្រះយេស៊ូគ្រិស្ត។ យើងស្គាល់ថាមិនមែនជាជនបរទេសនៅក្នុងប្រទេសរបស់យើងទេ។ ប្រសិនបើព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង្កើត ពិភពលោកទាំងមូល តើយើងត្រូវហៅថាដូចម្តេច បើគាត់ជាជនបរទេសម្នាក់? ម៉្យាងវិញទៀត ដំបូងឡើយសាសានគ្រិស្តបានចូលមកប្រទេសកម្ពុជាយើង ជាង៤៥០ឆ្នាំកន្លងទៅហើយ។
តើយើងដោះស្រាយនូវបញ្ហាអ្វីខ្លះសំរាប់យុវជនខ្មែរ នៅក្នុងប្រទេសកម្ពុជាយើង? បេសកម្មរបស់យើងគឺ ការប្រកាសដំណឹងល្អ និងសេចក្តីស្រលាញ់ របស់ព្រះជាម្ចាស់សំរាប់មនុស្សគ្រប់គ្នា។ យើងត្រូវតែសាបព្រោះ សន្តិភាព យុត្តិធម៌ ការទំនាក់ទំនង អត់អោនអោយគ្នាទៅវិញទៅមក មានអំនត់អត់ធន និង ប្រាជ្ញាឈ្លាសវៃ។
យើងមានគំរូមួយនៃសាសនាគ្រិស្តគឺ លោកឪពុក បូស្កូ។ គាត់ជាលោកឪពុកកាតូលិក ដែលគាត់មានការបារម្មណ៍ទៅលើយុវជនជាខ្លាំង នៅក្នុងប្រទេសរបស់ គាត់គឺ អ៊ីតាលី ហើយុវជននៅក្នុងពិភពលោក ជាពិសេសយុវជនក្រីក្រ។
ប្រហែលជាព្រះយេស៊ូ និង ត្រាសហៅអ្នកតំណាងលោកឪពុក បូស្កូថ្មី ក្នុងចំនោមយុវជនកម្ពុជាយើងសព្វថ្ងៃនេះ។ ព្រះយេស៊ូមិនមែនជាអ្នកដឹកនាំមួយដ៏ធំ ដែលមាន លុយច្រើននៅធានាគានោះទេ។ គាត់ជាជីវិត និងជាមាគ៌ានៃសេចក្តីពិត។គាត់អាចជាមានជំរើស មួយដ៏អស្ចារ្យសំរាប់ជីវិតរបស់អ្នក។ នៅពេលដែលប្រទេស កម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មនុស្សគ្រប់ទីកន្លែងទាំងអស់និងមានសុភង្គល ប្រហែលជាមិនត្រូវការអ្នកគ្រប់គ្រង រដ្ឋបាលច្រើនណាស់ណាទេ មនុស្សនិយាយភាសាអង់គ្លេស គណីយករ អ្នកនាំភ្ញៀវទេសចរណ៍ ប៉ុន្តែអ្វីដែលយើងត្រូវការពិតប្រាកដនោះគឺ អ្នកបួសជា បូជាចារ្យ រឺអ្នកបួសកាតូលិ បងប្រុស បងស្រី បានបញ្ជាក់ពីការសិក្សាជាជនជាតិកម្ពុជាថ្មីថែមទៀត។
វាជាសេចក្តីស្រលាញ់ ដោយមិនមានលុយ តែវារួមជាមួយគ្នាទាំងអស់។
0 comments:
Post a Comment