Showing posts with label cambodia. Show all posts

Tuesday, August 10, 2010
Wednesday, August 4, 2010
ក្រសួងនៃប្រទេសកម្ពុជា
- ក្រសួងកសិកម្ម (Ministry of agriculture)
- ក្រសួងពាណិជ្ជកម្ម (Ministry of commerce)
- ក្រសួងគមនាគមន៍ (Ministry of communication)
- ក្រសួងវប្បធម៌ (Ministry of culture)
- ក្រសួងអប់រំ (Ministry of education)
- ក្រសួងហិរញ្ញវត្ថុ (Ministry of finance)
- ក្រសួងការបរទេស (Ministry of foreign affairs)
- ក្រសួងពាណិជ្ជកម្មក្រៅប្រទេស (Ministry of foreign trade)
- ក្រសួងសុខាភិបាល (Ministry of health care)
- ក្រសួងឧស្សាហកម្ម (Ministry of industry)
- ក្រសួងពត៌មាន (Ministry of information)
- ក្រសួងមហាផ្ទៃ (Ministry of interior)
- ក្រសួងយុត្តិធម៌ (Ministry of justice)
- ក្រសួងការពារជាតិ (Ministry of nation defense)
- ក្រសួងផែនការ (Ministry of planning)
- ក្រសួងធម្មការ (Ministry of instruction)
- ក្រសួងសាធារណៈកម្ម (Ministry of work)
- ក្រសួងសង្គមកិច្ច (Ministry of social action)
Labels:
cambodia,
ministry of cambodia,
neak phally,
reamsea,
ក្រសួង,
ប្រទេសកម្ពុជា
Monday, July 19, 2010
សុភាសិតខ្មែរ
រូបសម្រស់ស្រស់ស្អាត មិនបញ្ជាក់ថា មានការតស៊ូនោះទេ
Good-looking people are not always industrious ones
បញ្ហានាំមកនូវបទពិសោធន៍ ហើយបទពិសោធន៍នាំមកនូវគតិបណ្ឌិត
Troubles bring us experience, while the experience provide us with wisdom
រស់នៅអោយត្រូវតាមច្បាប់ កុំយកតំរាប់តាមអ្នកដ៏ទៃ
Live by laws not by examples
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ
No ones is perfect
ការសិក្សា គឺជាការរៀបចំទុកដ៏ល្អប្រសើបំផុតសម្រាប់អនាគត
សេចក្តីក្លាហាន និង ការស្មោះត្រង់ រមែងឈ្នោះហេតុការណ៍គ្រប់យ៉ាង
Courage and faith conquer circumstances
សំណាបយោងដី ស្រីយោងប្រុស
Men Make House, Women make Homes
បើគិតតែសប្បាយក្នុងពេលបច្ចុប្បន្ន ពិតជាមានបញ្ហាកើតឡើងនៅពេលអនាគត
If you only consider your happiness in the present time, we will face the problems in the future
ភ្នែកសាច់ មិនសម្រេចដូចភ្នែកប្រាថ្នា
Bright eyes are not as good as eyes of desire
ចំណេះវិជ្ជា ជាទ្រព្យជាប់នឹងប្រាណ
Your Knowledge is your forever property

proverb,
សុភាសិតខ្មែរ
Thursday, May 20, 2010
ឧទ្យានជាតិនៅប្រទេសកម្ពុជា
តំបន់ឧទ្យានជាតិ គឺជាតំបន់ដែលកំនត់ដោយ ព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើឲ្យ វិទ្យាសាស្ត្រអប់រំ និង ទេសចរណ៍ ។ តំបន់ឧទ្យានជាតិមាន ប្រាំពីរកន្លែងគឺ៖
- ឧទ្យានជាតិរាម មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី ២១ ០០០ហិចតា។
- ឧទ្យានជាតិមុនីវង្សបូកគោ មានទីតាំងស្ថិតនៅក្នុងខេត្តកំពតដែលមានផ្ទៃដី ១៤០ ០០០ ហិចតា។
- ឧទ្យានជាតិកែប មានទីតាំងស្ថិតនៅខេត្តកែប ដែលមានផ្ទៃដី ៥ ០០០ហចតា។
- ឧទ្យានជាតិភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧ ៥០០ ហិចតា។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ មានទីតាំងស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា។
- ឧទ្យានជាតិបុទុមសាគរ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាបសមុទ្រ។
- ឧទ្យានជាតិវរៈជ័យ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង រតនគិរី ដែលមានផ្ទៃដី ៣៣២ ៥០០ ហិចតា។ តំបន់នេះសំបូរសត្វចតុបាត។
Wednesday, May 19, 2010
កំពង់ផែ
កំពង់ផែដែលធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានបីគឺ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម គឺជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក និង គ្រួសារកងទ័ព។ ផែនេះគឺសំរាប់តែកប៉ាល់កងទព័ជើងទឹកចូលចតតែប៉ុណ្ណោះ។ចំនែកឯ កំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និង អ្នកទេសចរវិញនោះគឺកំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ។
កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីក្រុងភ្នំពេញ តាមផ្លូវជាតិលេខបួន និង ២៦៣ គ.ម ពីភ្នំពេញតាមរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះ មានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ។
កំពង់ផែភ្នំពេញ រួមមានផែថ្មមានប្រវែង ១៨៤ ម៉ែត្រ និង ផែបណ្តែតទឹក មានប្រវែង ១៩៦ ម៉ែត្រ។ ជំរៅទឹកនៅ រដូវវស្សា ៥.៨ ម៉ែត្រ និង រដូវប្រាំង ៤.២ ម៉ែត្រ។
Labels:
cambodia,
phnom pench,
port,
reamsea,
sihanoukville
Monday, May 10, 2010
ខេត្តក្រុងព្រះសីហនុ
*ឆ្នេរអូឈើទាល
ឆ្នេរអូឈើទាល មានទីតាំងស្ថិតនៅក្នុង សង្កាត់លេខ ៣។ តំបន់ឆ្នេរនេះមាន លក្ខណៈល្អជាង គេដែលឆ្នេរខ្សាច់ លាត សន្ធឹងវែង និង ជំរៅទឹករាក់ សភាពទឹកសមុទ្រមាន លក្ខណៈស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញ ក៏មានលក្ខណៈស្ងប់ស្ងាត់ដែរ។
បើពិនិត្យមើល លើលក្ខណៈទូទៅ នៃទីតាំងភូមិសាស្រ្តរបស់ឆ្នេរអូរឈើទាល យើងឃើញមាន សភាពប្លែកពីតំបន់ឆ្នេរ ផ្សេងទៀត ទាំងការទៅកំសាន្តរបស់អ្នកទេសចរណ៍ ទាំងការរៀបចំនៅកន្លែងនោះ មានការទាក់ទាញភ្ញៀវ ទេសចរណ៍ អន្តរជាតិ និងជាតិជាច្រើន។ ចំណែកចំនីអាហារ តំបន់នេះ មានដាក់លក់ ជាហូរហែ តាមឆ្នេរសមុទ្រ។
* ឆ្នេរសុខា
ឆ្នេរសុខាលាតសន្ធឹងវែងបន្តពីឆ្នេរអូឈើទាល ប៉ុន្តែទឹកមានលក្ខណៈជ្រៅបន្តិច និង មានសភាពអ៊ូអរទៅដោយ ភ្ញៀវជាតិ និង អន្តរជាតិ ដែលពេញនិយមក្នុងការងូតទឹកកំសាន្ត។ បច្ចុប្បន្នឆ្នេរសុខាត្រូវបានរៀចចំវិនិយោគ ដោយ ក្រុមហ៊ុន សុខាអូតែលរបស់លោកឧកញ្ញា សុខគង់ ដែលជាឆ្នេរសំរាប់កំសាន្តដល់ភ្ញៀវជាតិ ក៏ ដូចជាភ្ញៀវ អន្តរជាតិ នៅក្នុង ក្រុងព្រះសីហនុ។
* ឆ្នេរប្រាំពីរជាន់
ឆ្នេរនេះមានសភាពអ៉ូអរជាមធ្យមដោយតំបន់នោះមានទីធ្លាចង្អៀត ហើយទឹកសមុទ្រមានរលកធំបន្តិច ព្រមទាំង មានថ្ម សំរាប់អង្គុយលេងកំសាន្តទៀតផង។ តំបន់ឆ្នេរប្រាំពីរជាន់ មានអ្នកទេសចរណ៍ច្រើន បន្ទាប់ពីឆ្នេរសុខា ព្រោះដោយសារឆ្នេរនេះមានប្រវែងខ្លីជាឆ្នេរនានា។
* ឆ្នេរឯករាជ្យ
ឆ្នេរឯករាជនេះមានទីតាំងនៅទល់មុខមុខកោះពស់ ជាតំបន់រមណីដ្ឋានមួយដែលបាន រៀចចំបានល្អ លើផ្នែក សេវាកម្ម ដូចជា បន្ទប់សំរាប់ងូតទឹក មានទឹកល្អ និងមានសេវាកម្មសំរាប់ជូនភ្ញៀវទេសចរណ៍ ទៅតាមកោះនានា ជុំវិញក្រុងព្រះសីហនុ ដូចជាកោះពស់ជាដើម។
ឆ្នេរនេះ មានអ្នកទេសចរជាតិ និង អន្តរជាតិ ទៅសំរាកលំហែរកាយយ៉ាងច្រើនកុះករជាប្រចាំ។ ចំណែកតូប សំរាប់លំហែរមានអនាម័យល្អ និងមាន ខ្យល់អាកាសបរិសុទ្ធល្អណាស់ ព្រមទាំងមានឆ្នេរដ៏ស្រស់ស្អាត និងមាន រលកតូចៗ គួរឲ្យចង់ងូតទឹកលេងកំសាន្ត។
* ឆ្នេរម្លប់ជ្រៃ
ឆ្នេរម្លប់ជ្រៃមានទីតាំងនៅទល់មុខ សាលាក្រុងព្រះសីនុ ជាតំបន់ពុំសូវមានអ្នកទេសចរណ៍ទៅងូតទឹកលេងទេ ព្រោះ តំបន់នេះមានភោជនីដ្ឋានធំៗ នៅជាប់មាត់សមុទ្រដែលមានលក្ខណៈប៉ះពាល់កន្លែងលេងកំសាន្ត។ ប៉ុន្តែ អ្នកទេសចរភាគច្រើនគេនិយមទៅដើរកំសាន្ត នាពេលល្ងាច និងពេលយប់ដោយសារមាន ខ្យល់ជំនោរសមុទ្រ ដ៏ត្រជាក់ ដែលមិនអាចបំភ្លេចបាន។
* កោះពស់
កោះពស់ ជាកោះមួយនៅដាច់ពីឆ្នេរសមុទ្រ ចំងាយប្រហែល ១គ.ម ចំពីមុខក្រុងព្រះសីហនុ។ តំបន់នេះ ពុំសូវ មានអ្នកទេសចរណ៍ទៅកំសាន្តប៉ុន្មានទេ ព្រោះត្រូវឆ្លងទឹកសមុទ្រ ហើយពុំទាន់អភិវឌ្ឍន៍នៅឡើយ។ អ្នកទេសចរ ទៅលេងតំបន់នេះ ភាគច្រើនជាក្រុម និង មានខ្ចប់ម្ហូបអាហារនិងភេសជ្ជៈដោយខ្លួនឯង។ ឆ្នេរតំបន់នេះ វាលខ្សាច់ រៀបស្មើ និង មានសភាពស្ងប់ស្ងាត់ ជាពិសេសអ្នកទេសចរអាចស្ទូចត្រី នៅជិតកោះ រឺក៏អាចស្ទុចត្រី នៅលើទូក ក៏បាន។
* ទឹកជ្រោះក្បាលឆាយ
ទឹកជ្រោះក្បាលឆាយ មានទីតាំងនៅក្នុងខ័ណ្ឌព្រៃនុប មានចំងាយ ៧គ.ម ពីក្រុងព្រះសីហនុ បត់ឆ្វេងចូល ប្រហែល៩គ.ម។ ទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនតាមជួរភ្នំមាន់សមុទ្រ ប៉ុន្តែមកដល់ចំណុច មុខក្បាលឆាយ ប្រភពទឹកនៅសល់ផ្លូវទឹកតែបីទេ ដែលមានកំពស់ពី២ម ទៅ ៣ម។ ចរន្តទឹកមកដល់ចំនុច ក្បាលឆាយ មានផ្លូវទឹកមួយដែលមានទឹកហូរយ៉ាងខ្លាំង ហើយធ្លាក់ក្នុងល្បាក់ទឹកមានកំពស់ ១៤ម។
ប្រវត្តិទឹកធ្លាក់ក្បាលឆាយត្រូវបានរកឃើញក្នុងឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៣ និង ត្រូវបានរៀបចំជា កន្លែងប្រភព ផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសាសង្គ្រាម កើតឡើង ហើយតំបន់នោះក៏ក្លាយជា តំបន់លាក់ខ្លួនរបស់ក្រុមខ្មែរក្រហម។ លុះមកដល់ឆ្នាំ ១៩៩៧ តំបន់នោះ បានក្លាយជាតំបន់អភិវឌ្ឍន៍។ នៅឆ្នាំ ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រូចចាប់ផ្តើម កសាងផ្លូវ ប្រែក្លាយតំបន់នេះ ជារមណីយដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរជាតិ និង អន្តរជាតិ សំរាប់ កំសាន្តសប្បាយ ពេលសំរាកពីការងារ ក៏ដូចជាការសិក្សា។ បច្ចុប្បន្នផ្លូវទៅក្បាលឆាយជាផ្លូវចាក់គ្រួសក្រហម និងមានសភាពហ៊ុយបន្តិចនៅរដូវប្រាំង។
Map of Sihanoukville