- ក្រសួងកសិកម្ម (Ministry of agriculture)
- ក្រសួងពាណិជ្ជកម្ម (Ministry of commerce)
- ក្រសួងគមនាគមន៍ (Ministry of communication)
- ក្រសួងវប្បធម៌ (Ministry of culture)
- ក្រសួងអប់រំ (Ministry of education)
- ក្រសួងហិរញ្ញវត្ថុ (Ministry of finance)
- ក្រសួងការបរទេស (Ministry of foreign affairs)
- ក្រសួងពាណិជ្ជកម្មក្រៅប្រទេស (Ministry of foreign trade)
- ក្រសួងសុខាភិបាល (Ministry of health care)
- ក្រសួងឧស្សាហកម្ម (Ministry of industry)
- ក្រសួងពត៌មាន (Ministry of information)
- ក្រសួងមហាផ្ទៃ (Ministry of interior)
- ក្រសួងយុត្តិធម៌ (Ministry of justice)
- ក្រសួងការពារជាតិ (Ministry of nation defense)
- ក្រសួងផែនការ (Ministry of planning)
- ក្រសួងធម្មការ (Ministry of instruction)
- ក្រសួងសាធារណៈកម្ម (Ministry of work)
- ក្រសួងសង្គមកិច្ច (Ministry of social action)
Showing posts with label reamsea. Show all posts
Showing posts with label reamsea. Show all posts
Wednesday, August 4, 2010
ក្រសួងនៃប្រទេសកម្ពុជា
Labels:
cambodia,
ministry of cambodia,
neak phally,
reamsea,
ក្រសួង,
ប្រទេសកម្ពុជា
Thursday, May 20, 2010
ឧទ្យានជាតិនៅប្រទេសកម្ពុជា
តំបន់ឧទ្យានជាតិ គឺជាតំបន់ដែលកំនត់ដោយ ព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើឲ្យ វិទ្យាសាស្ត្រអប់រំ និង ទេសចរណ៍ ។ តំបន់ឧទ្យានជាតិមាន ប្រាំពីរកន្លែងគឺ៖
- ឧទ្យានជាតិរាម មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី ២១ ០០០ហិចតា។
- ឧទ្យានជាតិមុនីវង្សបូកគោ មានទីតាំងស្ថិតនៅក្នុងខេត្តកំពតដែលមានផ្ទៃដី ១៤០ ០០០ ហិចតា។
- ឧទ្យានជាតិកែប មានទីតាំងស្ថិតនៅខេត្តកែប ដែលមានផ្ទៃដី ៥ ០០០ហចតា។
- ឧទ្យានជាតិភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧ ៥០០ ហិចតា។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ មានទីតាំងស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា។
- ឧទ្យានជាតិបុទុមសាគរ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាបសមុទ្រ។
- ឧទ្យានជាតិវរៈជ័យ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង រតនគិរី ដែលមានផ្ទៃដី ៣៣២ ៥០០ ហិចតា។ តំបន់នេះសំបូរសត្វចតុបាត។
Wednesday, May 19, 2010
កំពង់ផែ
កំពង់ផែដែលធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានបីគឺ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម គឺជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក និង គ្រួសារកងទ័ព។ ផែនេះគឺសំរាប់តែកប៉ាល់កងទព័ជើងទឹកចូលចតតែប៉ុណ្ណោះ។ចំនែកឯ កំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និង អ្នកទេសចរវិញនោះគឺកំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ។
កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីក្រុងភ្នំពេញ តាមផ្លូវជាតិលេខបួន និង ២៦៣ គ.ម ពីភ្នំពេញតាមរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះ មានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ។
កំពង់ផែភ្នំពេញ រួមមានផែថ្មមានប្រវែង ១៨៤ ម៉ែត្រ និង ផែបណ្តែតទឹក មានប្រវែង ១៩៦ ម៉ែត្រ។ ជំរៅទឹកនៅ រដូវវស្សា ៥.៨ ម៉ែត្រ និង រដូវប្រាំង ៤.២ ម៉ែត្រ។
Labels:
cambodia,
phnom pench,
port,
reamsea,
sihanoukville