ខេត្តព្រះសីហនុ
ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០០៩
នៅថ្ងៃទី ២១ ខែកក្កដា លោកស្រីឯកអគ្គរដ្ឋទូត Carol A. Rodley បានជួបជាមួយនឹងឧត្តមនាវីទោ អ៊ុក សីហា មេបញ្ជាការប្រចាំនៅមូលដ្ឋានជើងទឹករាម និងជាមេបញ្ជាការរងនៃកងទ័ពជើងទឹកកម្ពុជា នៅពេលលោកស្រីបានទៅទស្សនានាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយ ដែលបានចូលចត សំរាប់សកម្មភាពហ្វឹកហ្វឺនជាបន្ត រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឺកសហរដ្ឋអាមេរិក នៅមូលដ្ឋានជើងទឹករាម នៃខេត្តព្រះសីហនុ។
ថ្លែងនៅចំពោះមុខសមាជិកនៃកងទ័ពជើងទឹកកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត Rodley បានថ្លែងអំណរគុណចំពោះលោកឧត្តមនាវីទោ អ៊ុក សីហា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក ហើយមានការចាប់អារម្មណ៍ចំពោះការខិតខំរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងការពង្រឹងសន្តិសុខដែនសមុទ្ររបស់ប្រទេស។
លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកស្រីមានការពេញចិត្តចំពោះការហ្វឹកហ្វឺនដែលកំពុងដំណើរការ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។ “ការហ្វឹកហ្វឺននេះនឹងជំរុញដល់ការថែរក្សាសន្តិភាព និងស្ថេរភាព។ វាមិនមែនជាការហ្វឹកហ្វឺនដែលផ្តល់ប្រយោជន៍តែចំពោះកងទ័ពជើងទឹក កម្ពុជាតែប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិកផងដែរ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានរៀនពីវិធីប្រតិបត្តិការនៅក្នុង បរិយាកាសនៅប្រទេសកម្ពុជា ហើយបានទទួលផលប្រយោជន៍ពីនេះ។”
លោកឧត្តមនាវីទោ អ៊ុក សីហា បានយល់ស្រប ហើយបានមានប្រសាសន៍ថា “ការហ្វឹកហ្វឺនជាបន្តបន្ទាប់ទាំងនេះមានសារៈសំខាន់ដល់ការកសាង សមត្ថភាព និងការទទួលបានបទពិសោធន៍បច្ចេកទេស។”
បន្ទាប់ពីបានថ្លែងទៅកាន់កងទ័ពជើងទឹកកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត Rodley បានទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ជាមួយលោកឧត្តមនាវីទោ សីហា។
នៅពេលនេះ ក្រុមអ្នកមុជទឹកនិងក្រុមបុគ្គលិកជាងនៃកងទ័ពជើងទឹកសហរដ្ឋ អាមេរិកកំពុងចូលចតនៅមូលដ្ឋានជើងទឺករាម សំរាប់ការហ្វឹកហ្វឺនជាបន្តបន្ទាប់ ដែលរួមមានការមុជទឹក ការហ្វឹកហ្វឺនលើការជួយសង្រ្គោះ និងរោងជាងជួសជុលនាវា ដឹកនាំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
resource of http://khmer.cambodia.usembassy.gov
0 comments:
Post a Comment