Welcome to visit my blog!>

Thursday, June 17, 2010

ខេត្តប៉ៃលិន

ប៉ៃលិនជាខេត្តដ៏តូចមួយ ដែលស្ថិតនៅភាគខាងលិច នៃប្រទេសកម្ពុជា ជាប់និងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ (ផ្សាព្រំ) ។ ប៉ៃលិនជាតំបន់មួយ ដែលសំបូរទៅដោយព្រៃឈើ រ៉ែ ដ៏មានតំលៃ ជាពិសេសគឺរ៉ែត្បូង ម្យ៉ាងវិញទៀត ដីនៅតំបន់នេះសំបូរទៅដោយជីវជាតិ ដែលអំណោយផលទៅដល់ដំណាំជាច្រើនប្រភេទដូជា ៖ ពោត ល្ង សណ្តែកសៀង សណ្តែកបាយ សណ្តែកដី ដំឡូងមី ជាពិសេសនៅស្រុកសាលាក្រៅ ឃុំស្ទឹងត្រង់ ភូមិភ្នំកុយ ដែលមានការដាំដុះដំណាំស្រូវ នៅក្នុងមួយរដូវ ប្រជាកសិករអាចធ្វើស្រែបានពី ពីរ ទៅ បីដងក្នុងមួយរដូវ ។ ក្រៅពីនេះទៅទៀត តំបន់ប៉ៃលិន ក៏ជាតំបន់ទាក់ទាញភ្ងៀវទេសចរណ៍ មកទស្សនារម្យណីដ្ឋានធម្មជាតិ ដូចជា ទឹកធ្លាក់ភ្នំខៀវ ទឹកធ្លាក់បហ៊ុយ ទឹកធ្លាក់ក្បាលដំរី ទឹកពុះ ទឹកធ្លាក់អូឈើក្រំ ចំការខ្នុរ​ អាងប្រជាវ ភ្នំដំបង រម្យនីដ្ឋានឈូករ័ត្ន​ ជាពិសេសភ្នំយ៉ាតដែលនៅចំទីរួមខេត្តតែម្តង... ។