ភ្នំពេញ: ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ខែ កុម្ភៈនេះ ហាមប្រាមមិនអោយប្រជាពលរដ្ឋខ្មែរចូលទៅទីក្រុងបាងកកឡើយក្នុង កាលៈទេសៈបច្ចុប្បន្ន ប្រសិនបើគ្មានការចាំបាច់ ដោយសារតែអសន្តិសុខនៅប្រទេសថៃកើនឡើង។
លោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា "នេះ គឺជាការពញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋកម្ពុជា។ យើងបារម្ភអំពីព្រឹត្តិការណ៍គ្រោះថ្នាក់ជាយថាហេតុនៅទីនោះ"។
សភាពការនយោបាយផ្ទៃក្នុងថៃកាន់តែតានតឹង នៅពេលដែលក្រុមជនអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាកំពុងគំរាមធ្វើបាតុកម្ម។ ហើយទន្ទឹមគ្នានេះក៏មានការភ័យព្រួយថា អាចមានរដ្ឋប្រហារសារជាថ្មីទៀតផង។ សភាពការកាន់តែតឹងតែងនៅក្នុងសប្តាហ៍នេះ នៅពេលដែលតុលាការគ្រោងប្រកាសសាលក្រម ថាតើត្រូវរឹបអូសទ្រព្យសម្បត្តិរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាចំនួនជាង២២០០លានដុល្លារនៅថ្ងៃទី២៦កុម្ភៈនោះ៕
Source: Cen.com.kh
0 comments:
Post a Comment